ព័ត៌មានអន្ដរជាតិ
យានអវកាសណាសា វិលមកផែនដីវិញ ជាមួយសំណាកអាចម៍ផ្កាយ ក្រោយរង់ចាំអស់រយៈពេល ៧ឆ្នាំ
ទីភ្នាក់ងារអវកាសអាមេរិក (ណាសា) បានអបអរភាពជោគជ័យចំពោះយានអវកាស Osiris-Rex ដែលចុះមកដល់ផែនដីវិញ នាំមកជាមួយនូវសំណាកអាចម៍ផ្កាយធំបំផុត បន្ទាប់ពីការធ្វើដំណើរអស់រយៈពេល៧ឆ្នាំ ចូលជ្រៅទៅក្នុងលំហអាកាស។

សហរដ្ឋអាមេរិក គឺជាប្រទេសទី២ ដែលបញ្ជូនសំណាកអាចម៍ផ្កាយមកផែនដីវិញ ដោយសុវត្ថិភាព បន្ទាប់ពីជប៉ុន។
Capsule ដែលផ្ទុកកម្ទេចថ្ម និងធូលី ពីអាចម៍ផ្កាយ Bennu នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រ យល់កាន់តែច្បាស់អំពីថាតើប្រព័ន្ធព្រះអាទិត្យរបស់យើង ត្រូវបានបង្កើតឡើងដោយរបៀបណា និងថាតើ ផែនដីបានក្លាយទៅជាកន្លែងរស់នៅ យ៉ាងដូចម្តេច។

Capsule ដែលវិលមកផែនដីក្នុងល្បឿនជាង ៤៤ ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចុះចតនៅរដ្ឋ Utah គឺបានធ្វើដំណើររាប់ពាន់លានគីឡូម៉ែត្រដើម្បីទៅដល់ចំណុចគោលដៅ។
ថ្លែងបន្ទាប់ពី Capsule ចុះចត, អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson និយាយថា គម្រោងនេះបង្ហាញថា “គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ វាបាននាំមកនូវអ្វីដែលមិនធម្មតា, សំណាកអាចម៍ផ្កាយដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី។ វានឹងជួយអ្នកវិទ្យាសាស្ត្រ ឲ្យស៊ើបអង្កេតអំពីការបង្កើតភព វានឹងធ្វើឲ្យការយល់ដឹងរបស់យើងកាន់តែប្រសើរឡើង អំពីអាចម៍ផ្កាយដែលអាចប៉ះពាល់ដល់ផែនដី”។
លទ្ធផលដំបូងនៃការវិភាគថ្ម និងកម្ទេចកម្ទីអវកាស នឹងត្រូវប្រកាសក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ខែតុលា ហើយសំណាកភាគច្រើន នឹងត្រូវរក្សាទុកសម្រាប់ការសិក្សាដោយអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ។

តាមការព្យាករ, អាចម៍ផ្កាយ Bennu ដែលមានអង្កត់ផ្ចិត៤៩៩ម៉ែត្រ គឺសម្បូរទៅដោយកាបូន ហើយវាទំនងជាផ្ទុកនូវម៉ូលេគុលទឹក ដែលជាបណ្តុំសក្តានុពលនៃជីវិត។
អាចម៍ផ្កាយនេះទំនងជានឹងត្រូវគេសិក្សាពេញមួយសតវត្សរ៍ក្រោយ ព្រោះតាមការប៉ាន់ស្មានបច្ចុប្បន្ន វាមានឱកាសមួយក្នុងចំនោម២៧០០ ដែលអាចជះឥទ្ធិពលមហន្តរាយដល់ផែនដីក្នុងឆ្នាំ២១៨២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋានព្រះចន្ទ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


