Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ កត្តាធំមួយ នឹងធ្វើឲ្យលោក ត្រាំ ឈ្នះលោក បៃដិន ដាច់ ក្នុងការបោះឆ្នោតឆ្នាំ ២០២៤

បានផុស

នៅ

ការស្ទង់មតិរបស់សារព័ត៌មាន Washington Post និង ABC News បានរកឃើញថា ប្រសិនបើការបោះឆ្នោតមួយត្រូវបានធ្វើឡើងនៅថ្ងៃនេះ លោក ដូណាល់ ត្រាំ នឹងយកឈ្នះលោក ចូ បៃដិន ដោយសំ​ឡេង ១០ ភាគរយ ខណៈបញ្ហាធំដែលម្ចាស់ឆ្នោតបារម្ភចំពោះប្រធានាធិបតីបច្ចុប្បន្នគឺ កត្តាអាយុ ព្រោះពេលនេះលោក បៃដិន មានវ័យ ៨០ ឆ្នាំទៅហើយ ។

លោក បៃដិន (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនេះ គឺបង្ហាញពីការនាំមុខដាច់ខ្លាំងបំផុតសម្រាប់លោក ត្រាំ ចាប់តាំងពីបុរសទាំងពីរ ប្រកាសបេក្ខភាព ក្នុងការបោះឆ្នោតឆ្នាំ២០២៤។

ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៤ខែកញ្ញា, ការស្ទង់មតិបានរកឃើញថា ៥២ ភាគរយនៃអ្នកឆ្លើយសំណួរនឹងជ្រើសរើសលោក ត្រាំ ខណៈ ៤២ ភាគរយនៅខាងលោក បៃដិន រីឯអ្នកដែលនៅសល់ គឺមិនទាន់សម្រេចចិត្ត ឬមិនទៅបោះឆ្នោត ។

នៅពេលការស្ទង់មតិដូចគ្នានេះ ធ្វើឡើងកាលពីខែកុម្ភៈ លោក ត្រាំ បាននាំមុខលោក បៃដិន ត្រឹម ៤ ភាគរយប៉ុណ្ណោះ ពោលគឺ ៤៨ ភាគរយទល់នឹង ៤៤ ភាគរយ ។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលទៅតតាំងជាមួយ​លោក បៃដិន ជា​លើក​ទី​ពីរ, លោក ត្រាំ ​ត្រូវ​កម្ចាត់គូ​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​ជាមុនសិន ប៉ុន្តែលោក ត្រាំ តែងតែមានសំឡេងនាំមុខអ្នកសាធារណរដ្ឋផ្សេងទៀតជានិច្ច រាល់ពេលមានការស្ទង់មតិម្តងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ត្រាំ ប្រកាសមិនចូលរួម ការជជែកដេញដោល ប្រធានាធិបតី ខាង គណបក្ស សាធារណរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម