ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិក បោះឆ្នោត កាត់ប្រាក់បៀវត្សរដ្ឋមន្ត្រីការពារជាតិ Lloyd Austin តិចជាង ១ដុល្លារក្នុងមួយឆ្នាំ
សមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានសម្តែងការខកចិត្តចំពោះស្ថានភាពយោធានាពេលថ្មីៗនេះរបស់ប្រទេស ដោយក្រុមតំណាងរាស្រ្ត បានអនុម័តវិសោធនកម្មមួយ ដែលអំពាវនាវឲ្យកាត់ប្រាក់បៀវត្សរបស់រដ្ឋមន្ត្រីការពារជាតិ Lloyd Austin តិចជាង១ដុល្លារក្នុងមួយឆ្នាំ ។

វិសោធនកម្មមន្ទីរបញ្ចកោណ ត្រៀមនឹងកាត់ប្រាក់បៀវត្សរបស់លោក Austin តិចជាង ១ ដុល្លារក្នុងមួយឆ្នាំ ខណៈអត្រាបច្ចុប្បន្នជាង ២២១,០០០ ដុល្លារក្នុងមួយឆ្នាំ គឺត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃពុធទី២៧ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការនេះ ទំនងជាមិនត្រូវបានអនុម័តចេញជាច្បាប់ពេញលេញទេ ព្រោះវាចាំបាច់ត្រូវឆ្លងកាត់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយត្រូវចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ទៀត។ ប៉ុន្តែយ៉ាងហោចណាស់ នេះក៏ជាអ្វីដែលបង្ហាញពីការស្តីបន្ទោសរបស់គណបក្សសាធារណរដ្ឋ ចំពោះការដឹកនាំយោធាបច្ចុប្បន្នរបស់ប្រទេសដែរ។

លោកស្រីតំណាងរាស្រ្ត Taylor Greene ដែលណែនាំវិសោធនកម្មនេះ បាននិយាយថា “ជនជាតិអាមេរិកជាច្រើនយល់ស្របថា យើងមិនចង់ឲ្យយោធាអាមេរិកដឹកនាំដោយភាពបរាជ័យ ដែលនឹងធ្វើឲ្យយើងចុះខ្សោយនោះទេ”។
លោកស្រី Greene និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត បានលើកឡើងពីការភូតកុហករបស់មន្ទីរបញ្ចកោណ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហាឆ្នាំ២០២១, កង្វះខាតក្នុងការកែនទាហាន និងអាណត្តិចាក់វ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានលុបចោល ចំពេលមានបញ្ហាប្រឈមផ្នែកច្បាប់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


