ព័ត៌មានអន្ដរជាតិ
ញូវយ៉ក ប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀង ជន់លិចក្រុង
កាលពីថ្ងៃសុក្រទី២៩ខែកញ្ញា ទីក្រុងញូវយ៉ក បានប្រកាសភាពអាសន្ន ដោយសារព្យុះដ៏ខ្លាំង បង្កឲ្យមានជំនន់ទឹកភ្លៀង។
ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវថ្នល់ និងផ្លូវហាយវ៉េជាច្រើនរបស់ទីក្រុង បានជន់លិច ខណៈ ស្ថានីយយ៉ាងតិចមួយ នៅអាកាសយានដ្ឋាន LaGuardia ត្រូវបិទ កាលពីថ្ងៃសុក្រ។
អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul និយាយថា ពេញមួយយប់ តំបន់ខ្លះមានភ្លៀងធ្លាក់ដល់ទៅ ១២.៧សង់ទីម៉ែត្រនិងខ្លះ ១៧.៨សង់ទីម៉ែត្រ។ នេះគឺជាព្យុះដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត។
លោកស្រីបានបង្ហោះនៅលើបណ្តាញសង្គម X ថា “ខ្ញុំសូមប្រកាសភាពអាសន្ននៅទូទាំងទីក្រុងញូវយ៉ក កោះ Long និងជ្រលង Hudson ដោយសារតែភ្លៀងធ្លាក់ខ្លាំង”។ ទន្ទឹមនោះ លោកស្រីក៏បានជំរុញឲ្យប្រជាជន ចាត់វិធានការដើម្បីរក្សាសុវត្ថិភាព និងកុំព្យាយាមធ្វើដំណើរលើផ្លូវលិចទឹក ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរនោះទេ។
លើសពីនេះ ភាពអាសន្នក៏ត្រូវបានប្រកាសផងដែរនៅទីក្រុង Hoboken នៃរដ្ឋ New Jersey៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីក្រុង ញូវយ៉ក ប្រកាសអាសន្ន ជុំវិញវិបត្តិជនចំណាកស្រុក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


