ព័ត៌មានអន្ដរជាតិ
ទីក្រុង ញូវយ៉ក ប្រកាសអាសន្ន ជុំវិញវិបត្តិជនចំណាកស្រុក
អភិបាលក្រុងញូវយ៉ក លោក Eric Adams បានប្រកាសដាក់ក្រុងក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយស្ថានភាពវិបត្តិ ជុំវិញលំហូរជនចំណាកស្រុក។

ជនចំណាកស្រុកជាង ១៧០០០នាក់ បានមកដល់ទីក្រុងនេះ ក្រោយចាកចេញពីព្រំដែនភាគខាងត្បូងចាប់តាំងពីខែមេសាមក។
រដ្ឋដែលកាន់កាប់ដោយគណបក្សសាធារណរដ្ឋដូចជា Texas, Arizona និង Florida បាននិងកំពុងបញ្ជូនជនចំណាកស្រុក ទៅកាន់តំបន់របស់គណបក្សប្រជាធិបតេយ្យ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

វាជាផ្នែកមួយនៃជម្លោះក្នុងសេតវិមាន ខណៈចំនួនមនុស្សដែលមកដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក ស្ថិតក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានពីមុនមក។
លោក Adams បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី០៧ខែតុលាថា ចាប់តាំងពីខែកញ្ញាមក ជាមធ្យមរថយន្តក្រុងពី ៥ទៅ ៦គ្រឿង បានមកដល់ក្នុងទីក្រុងជារៀងរាល់ថ្ងៃ។ មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ក្នុងប្រព័ន្ធជ្រកកោនរបស់ទីក្រុងនេះ បច្ចុប្បន្នជាអ្នកស្វែងរកសិទ្ធិជ្រកកោន។

លោកបន្តថា អ្នកដែលមកដល់ ភាគច្រើនជាគ្រួសារដែលមានកុមារដល់អាយុចូលរៀន ហើយត្រូវការការព្យាបាលចាំបាច់បំផុត។
លំហូរនេះ នឹងធ្វើឲ្យទីក្រុងញូវយ៉ក ខាតបង់ប្រាក់ ១ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធនេះ ហើយអភិបាលក្រុង កំពុងអំពាវនាវសុំមូលនិធិសហព័ន្ធ និងរដ្ឋ ដើម្បីជួយដោះស្រាយការចំណាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លិចទូកជនចំណាកស្រុក ស្លាប់ ៣៤នាក់ នៅ ស៊ីរី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


