Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​ ចំណាយ ២២៤​លាន​ដុល្លារ​ ជួយកសិករក្នុង​គ្រា​មាន​បញ្ហា​អាកាសធាតុ

បានផុស

នៅ

ប្រទេសហ្វីលីពីនផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២២៤ លានដុល្លារ ដល់កសិករធ្វើស្រែប្រហែល ២.៣ លាននាក់ ដើម្បីជួយពួកគេទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ El Nino និងទប់ទល់ថ្លៃដើមផលិតកម្មខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតី Ferdinand Marcos បាននិយាយថា កសិករធ្វើស្រូវក្រោមផ្ទៃដី ២ ហិកតា នឹងទទួលបានប្រាក់ចំនួន ៥,០០០ ប៉េសូ ស្មើ ៨៨ដុល្លារ ក្នុងម្នាក់។ មូលនិធិ​នេះ បានមកពីប្រភព​នៃការ​ប្រមូល​ពន្ធ​លើស​ ពី​ការ​នាំ​ចូល​អង្ករ​ក្នុង​ឆ្នាំ ២០២២។

ដោយឡែក សម្រាប់ប្រាក់​ ៧០០ លានប៉េសូ ស្មើ ៤០លានដុល្លារផ្សេងទៀត ដែលបានមកពីពន្ធអង្ករ ត្រូវបានបែងចែកសម្រាប់ចែកចាយដល់កសិករ ៧៨,០០០ នាក់ ដែលស្ថិតនៅក្រោមកម្មវិធីឧបត្ថម្ភធនសាច់ប្រាក់របស់នាយកដ្ឋានសុខុមាលភាពសង្គម។

គួរបញ្ជាក់ថា តម្លៃអង្ករបានកើនឡើងយ៉ាងខ្លាំង និងជំរុញអតិផរណានៅក្នុងប្រទេសហ្វីលីពីននៅក្នុងខែសីហា នាំឱ្យ​ហ្វីលីពីនកំណត់តម្លៃគ្រាប់ធញ្ញជាតិ និងផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកលក់រាយអង្ករ និងម្ចាស់ហាងតូចៗដែលរងផលប៉ះពាល់ពីតម្លៃស្រូវ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Business Times

ចុចអាន៖ ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទង ល្បែងស៊ីសងតាមអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម