ព័ត៌មានអន្ដរជាតិ
ឡាវ ជំរុញពលរដ្ឋឲ្យប្រើប្រាស់រថយន្តអគ្គិសនី ខណៈការនាំចូលឥន្ធនៈធ្លាក់ចុះ
រដ្ឋាភិបាលឡាវ បានលើកទឹកចិត្តប្រជាពលរដ្ឋខ្លួន ឱ្យងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ ស្របពេលការនាំចូលឥន្ធនៈក្នុងប្រទេស ធ្លាក់ចុះដោយសារវិបត្តិអតិផរណាក្នុងប្រទេស។

ឡាវបានចំណាយតិចជាងមុនលើការនាំចូលឥន្ធនៈក្នុងខែសីហា បើធៀបនឹងខែមុន ប៉ុន្តែរដ្ឋាភិបាលបញ្ជាក់ថា នៅតែមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ។
កាលពីខែកក្កដា ឡាវនាំចូលប្រេងម៉ាស៊ូតប្រមាណ ៦៥ លានដុល្លារ ប្រេងសាំងធម្មតានិងស៊ុបពែរ ២០ លានដុល្លារ។ ប៉ុន្តែការចំណាយធ្លាក់ចុះមកត្រឹម ៥៨ លានដុល្លារ សម្រាប់ប្រេងម៉ាស៊ូត និង ១៧ លានដុល្លារសម្រាប់ប្រេងធម្មតា និងស៊ុបពែរ ក្នុងខែសីហា ។
ដោយឡែក ថ្មីៗនេះ ក្រុមហ៊ុនប្រេងឥន្ធនៈ PTT Lao Limited បានព្រមានថា ឡាវអាចប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈថ្មី ប្រសិនបើវិបត្តិរូបិយប័ណ្ណបរទេសបច្ចុប្បន្ន មិនត្រូវបានដោះស្រាយឱ្យបានឆាប់រហ័ស។

ទោះជាធ្លាក់ចុះការនាំចូលក្តី តែឡាវបញ្ជាក់ថា ស្ថានីយ៍ប្រេងឥន្ធនៈនឹងមិនអស់ប្រេងនោះទេ ហើយការធ្លាក់ចុះនេះ ដោយសាររដ្ឋាភិបាល ចង់សន្សំលុយបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងប្រទេស ដែលសន្សំសំចៃប្រេងបាន ៣០០,០០០ លីត្រ រហូតមកដល់ពេលនេះ។
យោងតាមរបាយការណ៍ក្រសួងបញ្ជាក់ថា ដោយសារតម្លៃសាំងឡើងថ្លៃ ធ្វើឱ្យមនុស្សកាន់តែច្រើនប្តូរទៅប្រើរថយន្តអគ្គិសនី ដើម្បីសន្សំប្រាក់លើប្រេងឥន្ធនៈ និងកាត់បន្ថយការបំពុលបរិយាកាស។
គួរឱ្យដឹងថា កាលពីឆ្នាំមុន រថយន្តអគ្គិសនីចំនួន ៣.២០១ គ្រឿងត្រូវបានប្រើប្រាស់ ដែលក្នុងនោះមានរថយន្ត ១.៤២៨ គ្រឿង និងម៉ូតូ ១.៧៧៣ គ្រឿង។ ខណៈបច្ចុប្បន្ន ឡាវមានស្ថានីយ៍សាកថ្មជាង ២០កន្លែង ហើយមានក្រុមហ៊ុនចែកចាយចំនួន ១៨ ចាប់អារម្មណ៍ក្នុងការនាំចូលរថយន្តអគ្គិសនី សម្រាប់លក់ទូទាំងប្រទេស៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
ចុចអាន៖ ព្រះមហាក្សត្រ ថៃ ឡាយព្រះហស្ថលេខាត្រាស់បង្គាប់តែងតាំងអគ្គស្នងការ នគរបាលជាតិថ្មី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


