ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន បញ្ជាឲ្យជនជាតិអាហ្វហ្គានីស្ថាន ១.៧លាននាក់ ចេញពីប្រទេស
រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថាន ដែលគ្មានការអនុញ្ញាតទាំងអស់ (ប្រមាណជា១.៧លាននាក់) ត្រូវចាកចេញពីប្រទេស ត្រឹមខែវិច្ឆិកា។

បទបញ្ជានេះកើតឡើង ខណៈការវាយប្រហារកាន់តែខ្លាំង ដោយពួកសកម្មប្រយុទ្ធនៅតាមព្រំដែននៃប្រទេសទាំងពីរក្នុងឆ្នាំនេះ បានបណ្តាលឲ្យមានភាពតានតឹងកើនឡើងខ្ពស់។
ប្រទេសប៉ាគីស្ថាន បានស្តីបន្ទោសការវាយប្រហារឆ្លងដែន ទៅលើក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយរដ្ឋាភិបាលតាលីបង់។
កាលពីសប្តាហ៍មុន ការបំផ្ទុះអំឡុងពេលប្រារព្ធពិធីសាសនានៅវិហារឥស្លាមមួយ ក្នុងទីក្រុង Mastung ជិតព្រំដែនអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Sarfraz Bugti មិនបានចង្អុលចំៗចំពោះហេតុការណ៍នោះ និងការវាយប្រហារផ្សេងទៀតនៅក្នុងខេត្ត Balochistan ទេ ពេលដែលគាត់ប្រកាសបញ្ជាបង្ក្រាបលើជនជាតិអាហ្វហ្គានីស្ថានខុសច្បាប់ កាលពីថ្ងៃអង្គារ។
សិទ្ធិស្វែងរកជនភៀសខ្លួននៅបរទេស ត្រូវបានកំណត់ក្នុងច្បាប់អន្តរជាតិ ហើយប៉ាគីស្ថានបានទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សែននាក់ ជាពិសេសចាប់តាំងពីក្រុមតាលីបង់ វិលត្រលប់ឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ កាលពីឆ្នាំ២០២១។
ជនជាតិអាហ្វហ្គានីស្ថានប្រហែល១.៣លាននាក់ ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន ខណៈ ៨៨០ ០០០នាក់ផ្សេងទៀត បានទទួលឋានៈស្របច្បាប់ដើម្បីបន្តរស់នៅ ប៉ុន្តែលោក Bugti អះអាងថា មនុស្ស១.៧លាននាក់ផ្សេងទៀត គឺកំពុងស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មនុស្សស្លាប់កើនដល់ ៥២នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅ ប៉ាគីស្ថាន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


