Connect with us

ព័ត៌មានអន្ដរជាតិ

ប្ដីប្រពន្ធអាហ្វ្រិកមួយគូប្ដឹងអ្នកលក់វត្ថុបុរាណ ក្រោយលក់របាំងមុខបានតម្លៃលើសម្ចាស់ដើមរាប់រយដង

បានផុស

នៅ

ប្ដីប្រពន្ធជនជាតិអាហ្វ្រិកវ័យចំណាស់មួយគូកំពុងដាក់ពាក្យប្ដឹងអ្នកលក់វត្ថុបុរាណក្នុងស្រុក បន្ទាប់ពីយករបាំងមុខអាហ្វ្រិកដែលទិញពីពួកគេក្នុងតម្លៃ ១៥៨ ដុល្លារ ទៅលក់បាន ៤.៤ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្ដីប្រពន្ធមួយគូនេះកាលពីឆ្នាំ ២០២១ បានរកឃើញរបាំងមុខមួយ ខណៈពេលបោសសម្អាតផ្ទះទីពីររបស់ពួកគេ ។ ក្រោយមកពួកគាត់យកវាទៅលក់នៅហាងវត្ថុបុរាណក្នុងតំបន់បានតម្លៃ ១៥៨ ដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែរហូតដល់ខែមីនា ឆ្នាំ ២០២២ អ្នកទិញតក៏បានលក់វាចេញក្នុងតម្លៃ ៤.៤ លានដុល្លារ ទើបប្ដីប្រពន្ធខាងលើសម្រេចចិត្តប្ដឹងតែម្ដង ។

មែនទែនទៅរបាំងមុខនេះជា វត្ថុបុរាណដ៏កម្ររបស់ជនជាតិអាហ្វ្រិកពីសតវត្សរ៍ទី ១៩ ដែលប្រើក្នុងពិធីសាសនាដោយប្រជាជន Fang នៃប្រទេសហ្គាបុង ។

ទោះយ៉ាងណា ឈ្មួញនោះក៏បានព្យាយាមដោះស្រាយជាមួយម្ចាស់របាំងមុខក្នុងតម្លៃ ៣១៥,០០០ ដុល្លារ ប៉ុន្តែត្រូវកូនៗពួកគេជំទាស់ សូម្បីប្រាក់ដែលបានមកពីការលក់ក៏ត្រូវតុលាការរឹបអូសអស់ ៣.៣ លានដុល្លារផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ insider

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ៖ ស្បែកជើងចាស់បំផុតនៅអឺរ៉ុប មានអាយុកាលប្រហែល ៦០០០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម