ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ៖ ស្បែកជើងចាស់បំផុតនៅអឺរ៉ុប មានអាយុកាលប្រហែល ៦០០០ ឆ្នាំ
អ្នកវិទ្យាសាស្ត្របានកំណត់សម្គាល់ ស្បែកជើងត្បាញដោយស្មៅចាស់បំផុត ដែលគេរកឃើញនៅប្រទេសអេស្ប៉ាញថា មានអាយុកាលប្រហែល ៦ ០០០ ឆ្នាំ ។

វាត្រូវបានគេរកឃើញក្នុងចំណោមវត្ថុបុរាណមួយចំនួន នៅរូងភ្នំសត្វប្រចៀវនៃប្រទេស អេស្ប៉ាញ តាំងពីសតវត្សទី ១៩ មកម្ល៉េះ ប៉ុន្តែគេទើបតែសិក្សាពីវាប៉ុណ្ណោះ ។

យោងតាមអ្នកសិក្សា រូងភ្នំនេះត្រូវបានជីកកកាយជាលើកដំបូងនៅឆ្នាំ ១៨៣១ ដោយម្ចាស់ដីម្នាក់ដែលប្រមូលអាចម៍សត្វប្រចៀវដើម្បីធ្វើជី ។ តិចជាងពីរទស្សវត្សរ៍ក្រោយមក វាត្រូវបានអ្នករុករករ៉ែរុះរើ ហើយថែមទាំងរកឃើញសាកសព កន្ត្រក ឧបករណ៍ឈើ ធ្មេញជ្រូកព្រៃ និងដុំមាសទៀតផង ។

ដោយសារតែបរិយាកាសដែលវាស្ថិតនៅមានកំហាប់ទឹកទាប និងខ្យល់ត្រជាក់ ទើបវាអាចនៅបានយូរបែបនេះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


