ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា គ្មានផ្លូវចរចាជាមួយក្រុមហាម៉ាស់ដើម្បីរំដោះចំណាប់ខ្មាំងឡើយ
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមានកិច្ចខិតខំប្រឹងប្រែងចរចាសកម្មណាមួយកំពុងធ្វើឡើងដើម្បីរំដោះជនជាតិអ៊ីស្រាអែល និងជនបរទេសមួយចំនួនទៀតដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់នៅឡើយទេ ។

លោក Hanegbi បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលក្នុងទីក្រុង Tel Aviv ថា “យើងគ្មានផ្លូវចរចាជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ឡើយ ជាពិសេសអ៊ីស្រាអែលនឹងមិនចរចាជាមួយសត្រូវដែលយើងធ្លាប់បានប្ដេជ្ញាកម្ចាត់ចោលចេញពីផែនដីរបស់យើងដាច់ខាត” ។
ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះ ក៏បានជំរុញឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារនៃអ្នកបាត់ខ្លួនផងដែរ ហើយពួកគេថែមទាំងបានចោទប្រកាន់រដ្ឋាភិបាលទៀតថា មិនបានអើពើជនរងគ្រោះទាំងនោះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមប្រដាប់អាវុធហាម៉ាស់ធ្លាប់បានលើកឡើងហើយថា ការចរចាដោះដូរឈ្លើយសឹកណាមួយជាមួយរដ្ឋាភិបាលអ៊ីស្រាអែលនឹងកើតមានឡើង លុះត្រាតែការប្រយុទ្ធគ្នាចប់សប់គ្រប់សិន ខណៈរហូតមកដល់ពេលនេះគេគិតថា ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងចន្លោះពី ១៥០ ទៅ ២០០ នាក់ ។
ស្របពេលជាមួយគ្នានេះ ការអះអាងរបស់លោក Hanegbi ក៏កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ៩,៦០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel
ចុចអាន ៖ អតីតមេទ័ពកំពូល អ៊ីរ៉ង់ ថា ទីក្រុងតេហេរ៉ង់ជួយក្រុមហាម៉ាស់ទាំងតិចនិក និងផ្នែកហិរញ្ញវត្ថុ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


