ព័ត៌មានអន្ដរជាតិ
លោកសេដ្ឋាបង្កការភ្ញាក់ផ្អើលជាថ្មី ពាក់ស្រោមជើងពណ៌ផ្កាឈូកជួបលោកពូទីន
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទើបតែបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃអង្គារ ទី១៧ ខែតុលានេះប៉ុណ្ណោះ។ ប៉ុន្តែជំនួបរវាងមេដឹកនាំទាំងពីររូប បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញអ៉ិនធើណេត។

ប្រធានបទជាច្រើនត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះមួយគឺការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងប្រទេសថៃ និងរុស្ស៊ី រួមទាំងពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។ ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិត ជាពិសេសមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍ដូចគ្នាគឺស្រោមជើងលោកសេតថា បង្ហាញឲ្យឃើញពណ៌ដ៏លេចធ្លោក្នុងពេលដែលលោកស្លៀកឈុតពណ៌ខៀវ និងស្បែកជើងពណ៌ខ្មៅ។
ទន្ទឹមនោះទៀតសោត មនុស្សជាច្រើនបានយករូបភាពមេដឹកនាំថ្មីរបស់ប្រទេសថៃ ជួបជាមួយប្រធានាធិបតីរុស្ស៊ីមកបង្ហោះលើបណ្ដាញអ់ីនធើណេតព្រោងព្រាត ដោយក្នុងនោះមានទាំងអ្នកបញ្ចេញមតិថា នេះគ្រាន់តែជាចំណង់ចំណូលចិត្តរបស់លោកតែប៉ុណ្ណោះ។
អ្នកលេងអ៊ីនធឺណិតម្នាក់បាននិយាយ លោកពូទីន ជួបនាយករដ្ឋមន្ត្រីថៃ ប៉ុន្តែស្រោមជើងពណ៌ផ្កាឈូកដូចមនុស្សស្រី។ ចំណែកអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់ទៀត មកពីប្រទេសបង់ក្លាដែសបានបង្ហោះថា “អ្នកលេងអ៊ីនធឺណេតកំពុងឆ្ងល់ថា តើមេដឹកនាំតែងតែពាក់ពណ៌ផ្កាឈូកនៅពេលពួកគេជួបក្នុងគ្នាឈុតអាវធំ? គាត់បន្ថែមទៀតថា ពណ៌ផ្កាឈូកគឺជាពណ៌នៃថ្ងៃអង្គារនៅក្នុងប្រទេសថៃ ដែលស្របគ្នានឹងថ្ងៃដែលមេដឹកនាំទាំងពីរបានជួបគ្នា។

ដោយឡែក អ្នកលេងអ៊ីនធឺណិតម្នាក់បាននិយាយក្នុងក្រុមជជែកតាមកម្មវិធី Telegram នៅក្នុងប្រទេសរុស្ស៊ី មានព័ត៌មានជាច្រើនកំពុងត្រូវបានពិភាក្សា ដែលមួយក្នុងចំណោមនោះគឺនាយករដ្ឋមន្ត្រីថៃសេដ្ឋាទៅពិភាក្សាជាមួយលោកពូទីន ពាក់ស្រោមជើងពណ៌ផ្កាឈូក។ ប្រហែលជាពណ៌ផ្កាឈូកអាចបង្កើតបរិយាកាសថ្មី ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ ព្រោះនៅពេលដែលលោកសេដ្ឋា ញ្ជើញលោកពូទីនមកធ្វើទស្សនកិច្ចនៅប្រទេសថៃ លោកពូទីន ក៏បានឆ្លើយតបនឹងរឿងនេះដែរ។
ទោះយ៉ាងណាក៏ដោយ មិនមានការបកស្រាយណាមួយច្បាស់ការនោះទេ អំពីស្រោមជើងពណ៌ផ្កាឈូករបស់លោកសេដ្ឋា។ ប៉ុន្តែយ៉ាងណាក៏ដោយមនុស្សជាច្រើនជឿថានេះគឺជាវប្បធម៌របស់ជនជាតិថៃ ដែលគេសន្មតថានៅក្នុងប្រទេសថៃថា ពណ៌ផ្កាឈូកគឺជាពណ៌នៃថ្ងៃអង្គារ ហើយពណ៌ផ្សេងគ្នាអាចមានអត្ថន័យផ្សេងគ្នាផងដែរ៕


ប្រែសម្រួល សាង ស្រីល័ក្ខ
ប្រភព SputnikInt
ចុចអាន ក្រុមហាម៉ាស់ ចាយពេល ៤ ឆ្នាំទើបរៀបបានក្បួនវាយប្រហារ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


