ព័ត៌មានអន្ដរជាតិ
អាមេរិក រៀបផែនការប្រើកម្លាំងយោធា បើអ៊ីរ៉ង់ លូកដៃ ក្នុងសង្គ្រាមអ៊ីស្រាអែល
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Michael McCaul បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែតុលាថា គណៈកម្មាធិការរបស់គាត់ កំពុងរៀបចំច្បាប់ដើម្បីបើកភ្លើងខៀវដល់កម្លាំងយោធាអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្លាយជាសង្គ្រាមប្រូកស៊ីកាន់តែធំជាមួយអ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកសាធារណរដ្ឋនៃរដ្ឋតិចសាស់រូបនេះ មិននិយាយទេថាតើ សេតវិមានបានស្នើឲ្យគណៈកម្មាធិការរបស់គាត់ បង្កើតផែនការសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កម្លាំងយោធាជាផ្លូវការមែនឬទេ ប៉ុន្តែលោកប្រាប់ថា “ខ្ញុំមិនចង់បញ្ជាក់ឡើយ វាគ្រាន់តែថា មានក្តីព្រួយបារម្ភ។ បច្ចុប្បន្ន យើងកំពុងរៀបចំសេចក្តីព្រាងមួយនៅក្នុងព្រឹត្តិការណ៍ដែលចាំបាច់”។
លោក McCaul បន្តថា “ខ្ញុំសង្ឃឹមថា រឿងនេះនឹងមិនកើតឡើងទៅចុះ ប៉ុន្តែយើងឃើញស្ថានការណ៍នៅមជ្ឈិមបូព៌ា កាន់តែក្តៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រសិនបើក្រុមហេសបូឡា មានជាប់ពាក់ព័ន្ធទៀតនោះ សង្គ្រាមច្បាស់ជាធំព្រោះក៏ប្រហែលជាមានអន្តរាគមន៍ពី អ៊ីរ៉ង់ដែរ”។

មុននេះ CNN រាយការណ៍ថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន២០០០នាក់ ទៅកាន់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីបង្ហាញកម្លាំងនៅក្នុងតំបន់។ ចំណាត់ការនេះកើតឡើងចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងខែតុលា។
ដឹកនាំដោយអង្គភាពបេសកកម្មដែនសមុទ្រទី២៦ កងកម្លាំងឆ្លើយតបយ៉ាងរហ័ស កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលតាមនាវា USS Bataan ដែលជានាវាវាយប្រហារ ធ្លាប់ឈរជើងនៅឈូងសមុទ្រអូម៉ង់។

ការដាក់ពង្រាយកងទ័ពជើងទឹកនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណងផ្ញើសារកំញើញអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ហើយថ្មីៗនេះ នាវាចម្បាំងអាមេរិកមួយចំនួន ក៏បានល្បាតដែនទឹកក្បែរសាធារណរដ្ឋឥស្លាមផងដែរ។
ដោយឡែក កាលពីថ្ងៃអាទិត្យទី១៥ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យទាហាន ២០០០នាក់ផ្សេងទៀត ត្រៀមលក្ខណៈសម្រាប់បេសកកម្មជំនួយផ្នែកវេជ្ជសាស្ត្រ និងភស្តុភារ ក្នុងប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, RT
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


