ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ មេដឹកនាំអឺរ៉ុបទៅអ៊ីស្រាអែល មិនមែនជំរុញបទឈប់បាញ់ បែរជានាំគ្នាគាំទ្រសង្គ្រាមទៅវិញ
លោក Abdel Hamid Siyam សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងការសិក្សាមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យ Rutgers បានឲ្យដឹងថា មេដឹកនាំអឺរ៉ុប កំពុងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល មិនមែនដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នោះទេ ប៉ុន្តែបែរជាបង្ហាញថា ពួកគេនៅខាងអ៊ីស្រាអែលទៅវិញ។

លោក Siyam ប្រាប់ Al Jazeera ថា “មេដឹកនាំអឺរ៉ុប កំពុងធ្វើដំណើរទៅកាន់តំបន់នេះ ដោយពាំនាំសារចំនួនពីរ។ ទីមួយ ពួកគេចង់បង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល ការគាំទ្រគ្មានដែនកំណត់ ដោយមិនគិតពីអ្វីដែលអ៊ីស្រាអែលកំពុងធ្វើនោះទេ។ ទីពីរ ពួកគេកំពុងព្យាយាមរំដោះចំណាប់ខ្មាំង ហើយប្រហែលជានិយាយអំពីច្រករបៀងមនុស្សធម៌”។
លោកបន្តថា “មិនមែនអ៊ីចឹងទេ អ៊ីស្រាអែលកំពុងធ្វើសកម្មភាពដោយគ្មានការពិចារណា ចំពោះច្បាប់អន្តរជាតិ។ ពួកគេកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅចំពោះមុខអ្នករាល់គ្នា ហើយមេដឹកនាំទាំងនោះ មិនបានសូម្បីតែអំពាវនាវឲ្យមានបទឈប់បាញ់មួយ។ នេះជារឿង ដែលមិនធ្លាប់មានសោះពីមុនមក”។
កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានទៅដល់ទីក្រុង Tel Aviv ដើម្បីបង្ហាញពីការួបរួមរបស់អង់គ្លេសជាមួយប្រជាជនអ៊ីស្រាអែល ទោះបីអ៊ីស្រាអែល ទម្លាក់គ្រាប់បែកឥតឈប់លើតំបន់ ហ្គាហ្សាស្រ្ទីប ដោយបំផ្លាញអគារលំនៅដ្ឋាន និងសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ក៏ដោយ។

ដោយឡែក ត្បិតមិនមែនអឺរ៉ុប ប៉ុន្តែសហរដ្ឋអាមេរិក ក៏បានប្រកាសគាំទ្រសហរដ្ឋអាមេរិក ផងដែរ។ លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅខាងសម្ព័ន្ធមិត្តរបស់ខ្លួនជារៀងដរាប។
លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ថា “ខ្ញុំមកអ៊ីស្រាអែលជាមួយសារតែមួយគត់ នោះគឺថា អ្នកមិននៅម្នាក់ឯងទេ។ ដរាបណាសហរដ្ឋអាមេរិកឈរ ហើយយើងនឹងឈរជារៀងរហូត យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងឡើយ”។
ទន្ទឹមនោះ លោក Biden ក៏បានហៅការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា លើអ៊ីស្រាអែល ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ មានមូលដ្ឋាននៅហ្គាហ្សា ថាជាការវាយប្រហារដ៏សាហាវបំផុតសម្រាប់ប្រជាជនជ្វីហ្វ ចាប់តាំងពីព្រឹត្តិការណ៍ Holocaust មកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


