ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញការព្រមានដល់ពលរដ្ឋខ្លួននៅទូទាំងពិភពលោក ឲ្យប្រយ័ត្នប្រយែង ពេលចេញទៅណាមកណា
កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញការព្រមាន “ប្រុងប្រយ័ត្នទូទាំងពិភពលោក” សម្រាប់ពលរដ្ឋអាមេរិកនៅក្រៅប្រទេស ចំពេលមានភាពតានតឹងកើនឡើងខ្លាំង ជុំវិញសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់។

ការដាស់តឿននេះ ណែនាំឲ្យពលរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្នពេលចេញទៅណាមកណា ដោយសារតែសក្តានុពលសម្រាប់ការវាយប្រហារភេរវកម្ម បាតុកម្ម ឬសកម្មភាពហិង្សាប្រឆាំងពលរដ្ឋនិងផលប្រយោជន៍សហរដ្ឋអាមេរិក។
ការតវ៉ាបានផ្ទុះឡើងនៅតាមស្ថានទូតអាមេរិកនិងអ៊ីស្រាអែលជុំវិញពិភពលោក រួមទាំងនៅទុយនីស៊ី បារ៉ែន អេហ្ស៊ីប លីបង់ និងម៉ារ៉ុក ផងដែរ បន្ទាប់ពីការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅទីក្រុង ហ្គាហ្សា បានសម្លាប់មនុស្សរាប់រយនាក់កាលពីថ្ងៃអង្គារខណៈ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចោទដាក់គ្នា ចំពោះការបំផ្ទុះដ៏សាហាវនោះ។
លោកប្រធានាធិបតី បៃដិន បានគាំទ្រការបដិសេធរបស់អ៊ីស្រាអែល ចំពោះការទទួលខុសត្រូវ ហើយនិយាយថា ទិន្នន័យយោធារបស់សហរដ្ឋអាមេរិក បានបង្ហាញថា ក្រុមសកម្មប្រយុទ្ធនៅតំបន់ ហ្គាហ្សា អាចនៅពីក្រោយរឿងនេះ។

ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់នៅថ្ងៃទី៧ខែតុលាលើអ៊ីស្រាអែលមក ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើនការព្រមានធ្វើដំណើរជាបន្តបន្ទាប់។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងក៏បានចេញការប្រកាសអាសន្នកុំធ្វើដំណើរទៅប្រទេសលីបង់ ដែលមានព្រំប្រទល់ជាប់ អ៊ីស្រាអែលភាគខាងជើង ផងដែរ។
សូមបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានចេញការប្រកាសអាសន្នទូទាំងពិភពលោកចំនួន១៥លើករួចមកហើយ ក្នុងរយៈពេលពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការដាស់តឿនថ្មីបំផុតមុនថ្ងៃព្រហស្បតិ៍ គឺត្រូវបានចេញនៅឆ្នាំ២០២២ បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមអាល់កៃដា Ayman al-Zawahiri ចំពេលមានការភ័យខ្លាចនៃអំពើហិង្សាប្រឆាំងអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS News
ចុចអាន៖ អាមេរិក ចេញការព្រមានដល់ពលរដ្ឋខ្លួននៅទូទាំងពិភពលោក ឲ្យប្រយ័ត្នប្រយែង ពេលចេញទៅណាមកណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


