ព័ត៌មានអន្ដរជាតិ
ចិន ព្រមានថា ជំនួបរវាងលោក ស៊ី និង បៃដិន ប្រហែលមិនកើតឡើងឡើយ
ក្រសួងការបរទេសចិនបានចង្អុលបង្ហាញថា ក្តីសង្ឃឹមសម្រាប់កិច្ចចរចានៅខែក្រោយរវាងប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង ប្រហែលជាមិនអាចកើតឡើងនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនអាចគោរពតាមកិច្ចព្រមព្រៀងដែលមេដឹកនាំទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំមុន ។

ក្រសួងបញ្ជាក់ថា កិច្ចប្រជុំកំពូល បៃដិន-ស៊ី ដែលត្រូវបានស្នើឡើងនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែវិច្ឆិកា អាចនឹងមានបញ្ហា បើទោះបីជាមន្ត្រីសេតវិមានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា កិច្ចពិភាក្សានឹងត្រូវរៀបចំឡើងតាមការគ្រោងទុកក៏ដោយ ខណៈរដ្ឋាភិបាលចិនវិញមិនទាន់បញ្ជាក់ទេថាតើលោក ស៊ី បានប្តេជ្ញាចិត្តហើយឬនៅក្នុងជំនួបជាមួយលោក បៃដិន នេះ ។
ផ្លូវទៅកាន់កិច្ចប្រជុំកំពូលនៅទីក្រុង San Francisco នឹងមិនមាន “ដំណើររលូន” នោះទេ ហើយរដ្ឋាភិបាលទាំងពីរក៏មិនអាចពឹងលើអភូតហេតុដើម្បីធ្វើឲ្យរឿងនេះកើតឡើងនោះដែរ ។ ក្រសួងបានបន្ថែមថា “ដើម្បីឲ្យរឿងនេះសម្រេចបាន ភាគីទាំងពីរត្រូវតែត្រឡប់ទៅកោះបាលីវិញ ពាក់ព័ន្ធនឹងការឯកភាពគ្នាដែលលោក ស៊ី និងលោក បៃដិន ធ្វើឡើង នៅពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុននៅក្នុងប្រទេសឥណ្ឌូណេស៊ី” ។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំជាមួយលោក បៃដិន, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ។

លោក Wang Yi បាននិយាយថា “ទោះបីជាទីក្រុងប៉េកាំងយកចិត្តទុកដាក់ក្នុងការធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាពក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទាំងពីរក៏ត្រូវតែអនុវត្តការប្តេជ្ញាចិត្តកន្លងមករបស់ពួកគេដើម្បីរកច្រកចេញពីការជ្រៀតជ្រែក ជម្នះឧបសគ្គ បង្កើនការឯកភាពគ្នា និងប្រមូលលទ្ធផលដែលសម្រេចបានជាដើម” ។
គួរបញ្ជាក់ថា ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២១ មក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន ចំពេលមានជម្លោះពាណិជ្ជកម្ម ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនក្នុងការជ្រៀតជ្រែកលើច្រកសមុទ្រតៃវ៉ាន់ និងការខ្វែងគំនិតគ្នាជុំវិញវិបត្តិ រុស្ស៊ី-អ៊ុយក្រែន ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី កំពុងបញ្ចុះបញ្ចូល អ៊ីស្រាអែល ឲ្យបោះបង់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នៅតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


