ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងបញ្ចុះបញ្ចូល អ៊ីស្រាអែល ឲ្យបោះបង់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នៅតំបន់ហ្គាហ្សា
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីកំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបោះបង់ចោលយុទ្ធសាស្ត្រ “សម្លាប់រង្គាល” ដោយសារតែវាមិនអាចទៅរួចនោះទេក្នុងការកម្ចាត់ក្រុមហាម៉ាស់ ដោយជ្រើសយកការសម្លាប់ជនស៊ីវិល និងការកម្ទេចតំបន់ហ្គាហ្សាស្ទ្រីប ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស Belta, លោក Lavrov បាននិយាយថា “ហេតុផលសម្រាប់ការឡើងកម្ដៅនាពេលបច្ចុប្បន្ននៅលើទឹកដីប៉ាឡេស្ទីន គឺជាផលវិបាកផ្ទាល់នៃការបរាជ័យបង្កើតរដ្ឋប៉ាឡេស្ទីន ហើយការរំពឹងទុកលើកិច្ចចរចាដោយផ្ទាល់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏ប្រហែលជាមិនអាចទៅរួចផងដែរ” ។
ទន្ទឹមនោះ អ្នកការទូតកំពូលរុស្ស៊ីរូបនេះក៏មានការភ្ញាក់ផ្អើលផងដែរចំពោះកង្វះការឆ្លើយតបពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងចំនួនបុគ្គលិកអង្គការដែលត្រូវបានសម្លាប់នៅក្នុងជម្លោះនាពេលបច្ចុប្បន្ននេះ ។ លោក Lavrov ជឿជាក់ថា “បុគ្គលិករបស់អង្គការសហប្រជាជាតិជាច្រើននាក់បានបាត់បង់ជីវិត ហើយភាគច្រើនជាទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ។

ស្របពេលជាមួយគ្នានេះ លោក Lavrov ក៏បានប្រឆាំងនឹងសកម្មភាពវាយប្រហាររបស់ក្រុមហាម៉ាស់ទាំងព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ក៏ដូចជាការឆ្លើយតបរបស់អ៊ីស្រាអែលថាបានសម្លាប់ប្រជាជនស្លូតត្រង់ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ខណៈលោករដ្ឋមន្ត្រីថែមទាំងបានហៅយុទ្ធសាស្រ្តនេះថាជា “រឿងមហន្តរាយ” ផងដែរ ។
លោកបានព្រមានថា “វាច្បាស់ណាស់ យុទ្ធសាស្រ្តបែបនេះក៏ជារឿងមហន្តរាយដែរ ។ ប្រសិនបើតំបន់ហ្គាហ្សាត្រូវបានកម្ទេចមែននោះ ពលរដ្ឋចំនួន ២ លាននាក់នឹងត្រូវចាកចេញពីទីកំណើតរបស់ពួកគេ ដូចដែលអ្នកនយោបាយមួយចំនួនក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេសបានលើកឡើងហើយថា វានឹងបង្កើតគ្រោះមហន្តរាយរយៈពេលជាច្រើនទសវត្សរ៍” ។

បន្ថែមពីនេះ លោក Lavrov ក៏បានជំរុញឲ្យភាគីជម្លោះប្រកាសកម្មវិធីមនុស្សធម៌ដើម្បីសង្គ្រោះប្រជាជនដែលជាប់ក្នុងការបិទតំបន់នោះផងដែរ ។ លោកបញ្ជាក់ថា “យើងបានប្រាប់ក្រុមការងារអ៊ីស្រាអែលរបស់យើងម្តងហើយម្តងទៀត បើមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីនតាមរយៈការចរចាទេនោះ ស្ថានភាពនេះនឹងមិនស្ងប់ស្ងាត់ឡើយ ។ ពួកគេនឹងបន្តរស់នៅលើទឹកដីស្ថិតក្រោមការហ៊ុំព័ទ្ធជារៀងរហូត ជាពិសេសក្នុងករណីដែលពួកគេគ្មានរដ្ឋឯករាជ្យទេនោះ វានឹងតែងតែមានការគំរាមកំហែងជារៀងដរាបដល់អ៊ីស្រាអែលផងដែរ” ។
ជាចុងក្រោយលោករដ្ឋមន្ត្រីបញ្ជាក់ថា “យើងរក្សាទំនាក់ទំនងពេញលេញជាមួយអ៊ីស្រាអែល ហើយឯកអគ្គរដ្ឋទូតរបស់យើងតែងតែទាក់ទងជាមួយពួកគេ ។ យើងកំពុងបញ្ជូនសញ្ញាអំពីតម្រូវការក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងមិនឲ្យអ៊ីស្រាអែលប្រើប្រាស់យុទ្ធសាស្ត្រ “សម្លាប់រង្គាល” នេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិចថា លោក ពូទីន បាត់បង់ជីវិត ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


