ព័ត៌មានអន្ដរជាតិ
ចិន នឹងបូជាសពអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang នៅថ្ងៃព្រហស្បតិ៍នេះ
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ប្រទេសចិននឹងបូជាសពអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ខណៈក៏មានការបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅទូទាំងប្រទេសផងដែរដើម្បីកាន់ទុក្ខចំពោះមេដឹកនាំដ៏ឆ្នើមរូបនេះ ។

លោក Li ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិនអស់រយៈពេល ១០ ឆ្នាំ មុនពេលចូលនិវត្តន៍កាលពីខែមីនា បានទទួលមរណភាពនៅទីក្រុងសៀ់ងហៃក្នុងវ័យ ៦៨ ឆ្នាំ ដោយសារជំងឺគាំងបេះដូងកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ហើយភ្លាមៗនោះ សាកសពរបស់លោកក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំងតាមជើងហោះហើរពិសេស ។
ទីភ្នាក់ងារស៊ីនហួបានរាយការណ៍ទៀតថា “លោក Li គឺជាសមាជិកគណបក្សកុម្មុយនីស្តចិនដ៏ឆ្នើមមួយរូប ជាទាហានដ៏ស្មោះត្រង់ម្នាក់ ជាពិសេសលោកក៏ជាអ្នកបដិវត្តន៍និយម រដ្ឋបុរស និងជាមេដឹកនាំរបស់បក្ស និងប្រទេសជាតិដ៏មានស្នាដៃផងដែរ” ។

ស្របពេលជាមួយគ្នានេះ នៅថ្ងៃបូជាសពក៏មានការបង្ហូតទង់ជាតិពាក់កណ្ដាលដងផងដែរ ដើម្បីកាន់ទុក្ខលោក Li ខណៈការបង្ហូតទង់ជាតិទាំងនោះនឹងធ្វើឡើងនៅទីលាន Tiananmen, មហាសាលប្រជាជនចិន, ក្រសួងការបរទេស ព្រមទាំងអគាររដ្ឋាភិបាលក្នុងតំបន់នៅទូទាំងប្រទេស ក៏ដូចជានៅតាមស្ថានទូត និងស្ថានកុងស៊ុលចិនជាដើម ។
គួរបញ្ជាក់ថា លោក លោក Li Keqiang គឺជាមេដឹកនាំមួយរូបដែលប្រជាជនចិនគ្រប់រូបគោរពស្រឡាញ់ ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ហើយលោកក៏បានសាងកេរ្តិ៍ឈ្មោះ ជាអ្នកដឹកនាំដែលដាក់គោលនយោបាយផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
ចុចអាន ៖ ចិន ព្រមានថា ជំនួបរវាងលោក ស៊ី និង បៃដិន ប្រហែលមិនកើតឡើងឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


