ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ បញ្ចេញវីដេអូ ចំណាប់ខ្មាំងស្តីបន្ទោសរដ្ឋាភិបាលអ៊ីស្រាអែល ពេញៗមាត់
កាលពីថ្ងៃចន្ទទី៣០ខែតុលា ក្រុមហាម៉ាស់ បានបញ្ចេញវីដេអូមួយ ដែលពួកគេនិយាយថាជាចំណាប់ខ្មាំងស្ត្រីចំនួនបីនាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង នាំទៅតំបន់ហ្គាហ្សា ក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលា។

អង្គុយលើកៅអីជ័រក្បែរជញ្ជាំងពណ៌ស ស្ត្រីម្នាក់ក្នុងចំណោមនោះ បានស្រែករិះគន់ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះវិបត្តិចំណាប់ខ្មាំង និងការដែលរដ្ឋាភិបាលមិនបានការពារពួកគេពីក្រុមភេរវកម្ម។
នៅក្នុងវីដេអូនេះ ស្ត្រីដដែលក៏បានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu យល់ព្រមលើការដោះដូរអ្នកទោសសម្រាប់ការដោះលែងអ្នកជាប់ឃុំទាំងអស់ ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើ វីដេអូនេះថតពេលណា ឬថតនៅឯណានោះទេ។
ជាការឆ្លើយតប លោក Netanyahu បានថ្កោលទោសវីដេអូនេះថាជា “ល្បិចផ្លូវចិត្ត” ហើយប្រាប់ទៅចំណាប់ខ្មាំងជាស្ត្រីនោះថា “យើងគិតគូរពីអ្នកជាប់ជានិច្ច”។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានបញ្ជាក់ឈ្មោះចំណាប់ខ្មាំងស្ត្រីទាំងបីនាក់នោះផងដែរថា មានឈ្មោះ Yelena Trupanob, Daniel Aloni និង Rimon Kirsht ហើយប្តេជ្ញាថា នឹងនាំយកមនុស្សដែលត្រូវបានចាប់ខ្លួន និងបាត់ខ្លួនទាំងអស់ វិលមកផ្ទះវិញ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ចំណាប់ខ្មាំងចំនួន២៣៩នាក់ ដែលមានអាយុចន្លោះពី២-៣ខែដល់៨០ឆ្នាំ គឺត្រូវបានក្រុមហាម៉ាស់ ចាប់ខ្លួនក្នុងអំឡុងការវាយប្រហារលើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។
តាំងពីពេលនោះមក អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកឥតស្រាកស្រាន្តទៅលើតំបន់ហ្គាហ្សា ដែលបង្កឲ្យមានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ចំណាប់ខ្មាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Netanyahu បដិសេធបទឈប់បាញ់នៅ ហ្គាហ្សា ដោយថា នេះជាពេលអ៊ីស្រាអែល ធ្វើសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


