ព័ត៌មានអន្ដរជាតិ
លោក Netanyahu បដិសេធបទឈប់បាញ់នៅ ហ្គាហ្សា ដោយថា នេះជាពេលអ៊ីស្រាអែល ធ្វើសង្គ្រាម
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី៣០ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលទាំងស្រុងនូវគំនិតនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយចាត់ទុកថា ការផ្អាកបាញ់ក្នុងអរិភាពនេះ ស្មើនឹងប្រគល់ជ័យជម្នះទៅឲ្យក្រុមហាម៉ាស់។

លោក Netanyahu បានប្រាប់អ្នកយកព័ត៌មានថា “ការអំពាវនាវឲ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឲ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស់ ឲ្យចុះចាញ់អំពើភេរវកម្ម ឲ្យចុះចាញ់នឹងភាពព្រៃផ្សៃ។ រឿងនេះនឹងមិនកើតឡើងដាច់ខាត ព្រោះនេះជាពេលធ្វើសង្គ្រាម”។
លោកបន្តទៀតថា “ដូចគ្នាទៅនឹងសហរដ្ឋអាមេរិកដែលមិនយល់ព្រមចំពោះបទឈប់បាញ់ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅកំពង់ផែ Pearl Harbor ឬបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាដែរ, អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការបញ្ឈប់អរិភាពជាមួយក្រុមហាម៉ាស់ឡើយ ក្រោយការវាយប្រហារដ៏រន្ធត់កាលពីថ្ងៃទី៧ ខែតុលា”។
ស្របពេលជាមួយគ្នានោះ លោកបានព្រមានដោយប្តេជ្ញាថា នឹងធ្វើសង្គ្រាមរហូតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ត្រូវបានកម្ចាត់ចោលទាំងស្រុង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិ បានថ្កោលទោសអ៊ីស្រាអែលម្តងហើយម្តងទៀត ចំពោះការដាក់ទណ្ឌកម្មលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយលើកឡើងថា ការកំណត់គោលដៅដោយចេតនាលើមន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត ព្រមទាំងការកាត់ផ្តាច់ស្បៀងអាហារ ទឹក ឱសថ និងអគ្គិសនី គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែអ៊ីស្រាអែលប្រកែកថា ក្រុមហាម៉ាស់ កំពុងប្រើប្រាស់ទីតាំងស៊ីវិល ធ្វើជាខែលមនុស្ស។
កាលពីថ្ងៃសៅរ៍ទី២៨ខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ មានតែរដ្ឋជាសមាជិកចំនួន១៤ប៉ុណ្ណោះ ដែលរួមមានទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកផងដែរនោះ បានជំទាស់នឹងវិធានការនេះ ខណៈ ៤៥ប្រទេសអនុបវាទ។
គួរបញ្ជាក់ថា ចាប់តាំងពីការប្រកាសសង្គ្រាមលើក្រុមហាម៉ាស់ ក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី៧ខែតុលាមក, អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៨៣០០នាក់ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ចង្អុលចំឈ្មោះប្រទេសតែមួយគត់ ជាដើមចមបង្កចលាចលនៅមជ្ឈិមបូព៌ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


