ព័ត៌មានអន្ដរជាតិ
FBI បាញ់សម្លាប់បុរសម្នាក់ ដែលបង្ហោះ Facebook គំរាមប្រធានាធិបតីអាមេរិក
បុរសម្នាក់ដែលបង្ហោះ Facebook គំរាមប្រើអំពើហិង្សាប្រឆាំងលោកប្រធានាធិបតី Joe Biden និងមន្ត្រីដទៃទៀត ត្រូវបានបាញ់សម្លាប់អំឡុងការវាយឆ្មក់របស់ FBI កាលពីថ្ងៃពុធទី៩ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក)។

ភ្នាក់ងារ FBI បានចូលឆែកឆេរផ្ទះរបស់លោក Craig Robertson ក្នុងរដ្ឋ Utah ប៉ុន្មានម៉ោងមុនដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ទីនោះ។
យោងតាមបណ្តឹងព្រហ្មទណ្ឌ, លោក Robertson បានបង្ហោះការគំរាមកំហែងនៅលើ Facebook ប្រឆាំងនឹងលោក Biden និងរដ្ឋអាជ្ញា ដែលកំពុងធ្វើការជាមួយសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ដូណាល់ ត្រាំ។
បណ្តឹងព្រហ្មទណ្ឌបានគូសបញ្ជាក់ពីសារដែលលោក Robertson បង្ហោះលើ Facebook រួមទាំងរូបភាពនៃកាំភ្លើង និងការគំរាមសម្លាប់លោក Biden និង Alvin Bragg។

លើសពីនេះ សារផ្សេងទៀត ក៏បានផ្តោតទៅលើអគ្គមេធាវីសហរដ្ឋអាមេរិក Merrick Garland និងអគ្គមេធាវីទីក្រុង New York លោកស្រី Letitia James ផងដែរ។
Robertson បានបង្ហោះនៅលើ Facebook ថា “ខ្ញុំលឺថាលោក Biden នឹងមក Utah។ យកឈុតបន្លំខ្លួនរបស់ខ្ញុំចេញមក ហើយសម្អាតធូលីចេញពីកាំភ្លើង M24។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាសារមួយ ក្នុងចំណោមសារនិងរូបថតអាវុធជាច្រើន ដែលបង្ហោះលើគណនី Facebook ចំនួនពីររបស់លោក Robertson ប៉ុណ្ណោះ។ នៅមានសារគំរាមជាច្រើនទៀត ដែលគេមិនបញ្ចេញ។
គួរបញ្ជាក់ថា លោក Robertson ត្រូវបានភ្នាក់ងារសហព័ន្ធចាប់ផ្តើមតាមឃ្លាំមើលនៅក្នុងខែមីនា បន្ទាប់ពីគាត់បង្ហោះសារគំរាមកំហែងប្រឆាំងនឹងលោក Bragg លើបណ្តាញទំនាក់ទំនងសង្គម Truth Social ដែលជាបណ្តាញទំនាក់ទំនងរបស់លោក Trump៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


