ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រតិកម្មជុំវិញការបាញ់មីស៊ីលបរាជ័យរបស់អាមេរិក
កូរ៉េខាងជើងបានថ្កោលទោសការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលបរាជ័យដោយយោធាអាមេរិក និងព្រមានពីការឆ្លើយតបរបស់ខ្លួនវិញ ចំពោះសកម្មភាពបង្កហេតុរបស់មន្ទីរបញ្ចកោណនៅលើឧបទ្វីបកូរ៉េ។
នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ក្រុងព្យុងយ៉ាងបានឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះ ដែលត្រូវបានបាញ់ទម្លាក់ដោយកងទ័ពអាកាសអាមេរិក នៅពាក់កណ្តាលជើងហោះហើរដោយសារតែភាពមិនប្រក្រតី ប៉ុន្តែអាមេរិកបែរជាមិនបានបញ្ជាក់ពីបញ្ហាជាក់លាក់។
សេចក្តីថ្លែងការណ៍បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្ហាញសកម្មភាពបង្កហេតុ បណ្ដាលឱ្យមានភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ហើយចំពោះសកម្មភាពនេះ កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រ កូរ៉េខាងជើងបាននិយាយថា “សមយុទ្ធពង្រឹងអាវុធនុយក្លេអ៊ែរ” របស់ទីក្រុងវ៉ាស៊ីនតោន គឺជា “ការប៉ុនប៉ងដ៏គ្រោះថ្នាក់មួយដើម្បីសម្រេចបានអនុត្តរភាពយោធា” ខណៈ “ការគំរាមកំហែងនុយក្លេអ៊ែរ” ដែលបង្កឡើងដោយសហរដ្ឋអាមេរិកកំពុងខិតជិតដល់ខ្សែគ្រោះថ្នាក់ថ្មីមួយ ហើយការអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូរបស់ខ្លួនគឺជាការអនុវត្តសិទ្ធិការពារខ្លួនឯងប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ស្ត្រីទីមួយ តែងតាំងឱ្យដឹកនាំកងទ័ពជើងទឹកសហរដ្ឋអាមេរិក
ចុចអាន៖ កូរ៉េខាងត្បូង ថា កូរ៉េខាងជើង ផ្ដល់គ្រាប់កាំភ្លើងធំឲ្យ រុស្ស៊ី ដើម្បីប្រយុទ្ធនៅ អ៊ុយក្រែន ១០ ដងមកហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


