ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា អាមេរិក កំពុងលូកដៃរុះរើមន្ត្រី អ៊ុយក្រែន ដែលពុករលួយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា អំពើពុករលួយនៅប្រទេសអ៊ុយក្រែនគឺស្ទើរតែស្របច្បាប់ទាំងស្រុង ហើយលោកខាងលិចនឹងមិនអាចទប់ស្កាត់បញ្ហានេះបានឡើយ ដូច្នេះអាមេរិកមានតែធ្វើការរុះរើមន្ត្រីអ៊ុយក្រែនដែលជាប់ពាក់ព័ន្ធអំពើពុករលួយ ។
ថ្លែងក្នុងជំនួបជាមួយសភាពលរដ្ឋរុស្ស៊ីថ្មីដែលមានអ្នកតំណាងមកពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk, តំបន់ Zaporozhye និង Kherson, លោក ពូទីន អះអាងថា “នៅអ៊ុយក្រែនមានអំពើពុករលួយបែបនេះ ហើយវាថែមទាំងស្របច្បាប់ទៅទៀត ហើយនេះក៏ជាមូលហេតុដែលលោកមិនមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍អំពីអាវុធអ៊ុយក្រែនធ្លាក់ដល់ដៃនៅមជ្ឈិមបូព៌ានោះដែរ” ។
លោកប្រធានាធិបតីបាននិយាយទៀតថា “ហេតុអ្វីបានជាអាមេរិកព្យាយាមបង្ហាញថាខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ទាំងដែលខ្លួនមិនមានសកម្មភាពអ្វីទាល់តែសោះ? ប៉ុន្តែចំពោះខ្ញុំគិតថា ការពិតពួកគេមិនបានធ្វើការលើរឿងនេះនោះទេ” ។
លោក ពូទីន បានរំឭកថា អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អ៊ុយក្រែនមួយចំនួនបានប្រាប់គាត់ថា រាល់បញ្ហានៅក្នុងប្រទេសអ៊ុយក្រែនអាចដោះស្រាយទៅបានតែក្នុងតម្លៃផលប្រយោជន៍ណាមួយប៉ុណ្ណោះ ព្រោះបញ្ហាខ្លះគឺជារឿងឥតបានការ ដូច្នេះគាត់មិនមានការភ្ញាក់ផ្អើលនោះទេអំពីអំពើពុករលួយដ៏ធ្ងន់ធ្ងរនេះ ។
ជាចុងក្រោយលោក ពូទីន បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការរុះរើឥស្សរជននយោបាយ និងសេដ្ឋកិច្ចនៅអ៊ុយក្រែន ប៉ុន្តែលោកជឿជាក់ថា នេះនឹងមិនមែនជាការដោះស្រាយបញ្ហាដ៏ល្អនោះទេ ហើយអ្វីៗនឹងនៅតែដដែល ជាពិសេសរឿងនេះក៏មិនត្រូវឲ្យក្លាយជាករណីសម្រាប់ប្រទេសរុស្ស៊ីនោះដែរ ហើយផ្ទុយទៅវិញ រុស្ស៊ីត្រូវតែអនុវត្តស្តង់ដារច្បាប់របស់ខ្លួនមិនឲ្យមានអំពើពុករលួយឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ឲ្យ អ៊ីស្រាអែល ផ្អាកប្រយុទ្ធគ្នាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តែលោក Netanyahu បដិសេធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


