ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារសងសឹកលើទីតាំងអ៊ីរ៉ង់ នៅស៊ីរី
កាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកា សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានអ៊ីរ៉ង់ចំនួនពីរ នៅភាគអាគ្នេយ៍ប្រទេសស៊ីរី បន្ទាប់ពីបុគ្គលិកយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវរងការបាញ់មីស៊ីលនាពេលថ្មីៗនេះ។

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin, ការវាយប្រហារ ត្រូវបានធ្វើឡើងប្រឆាំងនឹងទីតាំងដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់អ៊ីរ៉ង់ និងក្រុមដែលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនិយាយថា “ការវាយប្រហារគឺប្រឆាំងនឹងទីតាំងហ្វឹកហ្វឺននៅជិតទីក្រុង Abu Kamal និងផ្ទះសុវត្ថិភាពមួយក្នុងទីក្រុង Mayadin។

លោកបន្តថា “គ្មានអ្វីជាអាទិភាពខ្ពស់ជាងសុវត្ថិភាពរបស់បុគ្គលិកអាមេរិកនោះទេ ហើយលោកប្រធានាធិបតីបានដឹកនាំសកម្មភាពនៅថ្ងៃនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងការពារខ្លួន យោធានិងផលប្រយោជន៍របស់ខ្លួន”។
គួររម្លឹកឡើងវិញ កាលពីថ្ងៃពុធសប្តាហ៍មុន សហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមការវាយប្រហារស្វ័យការពារលើអ្វីដែលខ្លួននិយាយថា ជាឃ្លាំងអាវុធដែលប្រើប្រាស់ដោយ IRGC និងសាខារបស់ខ្លួននៅក្នុងតំបន់ Maysulun ភាគខាងកើតប្រទេសស៊ីរី ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កងកម្លាំងគាំទ្រដោយ អ៊ីរ៉ង់ បន្តការវាយប្រហារលើទាហាន អាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


