ព័ត៌មានអន្ដរជាតិ
បារាំង នឹងឲ្យអ៊ុយក្រែនចំណាយលុយទិញអាវុធវិញ ឈប់បញ្ជូនទៅទទេៗហើយ!
រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថា រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ហើយជំនួសមកវិញ នឹងឲ្យទីក្រុងកៀវ ទិញអាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតរបស់ប្រទេសនេះ តាមរយៈមូលនិធិគាំទ្រ។

មន្ត្រីខាងលើបាននិយាយក្នុងបទសម្ភាស ជាមួយទូរទស្សន៍ LCI ថា “ឥឡូវនេះ យើងកំពុងចរចាជាមួយសហការីអ៊ុយក្រែនរបស់យើង ដើម្បីជំរុញឲ្យពួកគេទិញកាំភ្លើងធំថ្មី ដោយប្រើប្រាក់ពីមូលនិធិពិសេស ដូច្នេះយោធាបារាំងនឹងលែងមានការបញ្ជូនកាំភ្លើង ចេញពីឃ្លាំងរបស់ខ្លួនទៀតហើយ”។
លោក Lecornu កត់សម្គាល់ថា គិតត្រឹមពេលនេះ ជំនួយយោធាបារាំងដែលផ្ដល់ឲ្យអ៊ុយក្រែន បានឈានដល់ ៣.២ ពាន់លានអឺរ៉ូ (៣.៤ ពាន់លានដុល្លារ) រួចទៅហើយ ។ ចំនួននេះ ធ្វើឲ្យបារាំងស្ថិតក្នុងចំណោមអ្នកគាំទ្រធំៗរបស់អ៊ុយក្រែននៅអឺរ៉ុប រួមជាមួយអាល្លឺម៉ង់ និងចក្រភពអង់គ្លេស ។
មន្ត្រីដដែលបន្ថែមថា ទីក្រុងប៉ារីស ក៏បានសន្យាផ្តល់ប្រាក់បន្ថែមចំនួន ២០០ លានអឺរ៉ូ (២១៣ លានដុល្លារ) ដល់មូលនិធិគាំទ្ររបស់អ៊ុយក្រែនផងដែរ ដើម្បីធានាឲ្យកងទ័ពទីក្រុងកៀវ បន្តទទួលបានគ្រឿងសឹករបស់បារាំង។

គួរបញ្ជាក់ថា កញ្ចប់ថវិការបស់ក្រសួងការពារជាតិបារាំង នឹងបង្កើនថែម ៣.៥ ពាន់លានអឺរ៉ូទៀតនៅឆ្នាំក្រោយ ពោលគឺកើនឡើង ៧.៥ ភាគរយដែលឈានដល់ចំនួនសរុប ៥០.៤ ពាន់លានដុល្លារ ស្របតាមច្បាប់ថ្មីស្តីពីកម្មវិធីយោធាឆ្នាំ ២០២៤-២០៣០ ។
ចាប់តាំងពីការផ្ទុះជម្លោះអ៊ុយក្រែនមក ប្រទេសបារាំង បានផ្តល់ជំនួយឧបករណ៍យោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យទីក្រុងកៀវ រួមទាំងកាំភ្លើងធំ Caesar ៣០គ្រឿង, រថពាសដែក (VAB) និងរថពាសដែក AMX-10 RC ច្រើនគ្រឿង ក៏ដូចជាកាំភ្លើងធំ TRF1 ១៥៥មិល្លីម៉ែត្រ ១៥គ្រឿង, មីស៊ីលបាញ់ពីដីទៅអាកាស Mistral ប្រហែល១០០គ្រាប់ និងជើងទម្របាញ់រ៉ុកកែតពហុមុខងារ ២គ្រឿងផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Macron ថា ខែក្រោយ នឹងកំណត់ជោគវាសនា ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


