ព័ត៌មានអន្ដរជាតិ
លោក Netanyahu ព្រមានថា អាមេរិក នឹងក្លាយជាគោលដៅបន្ទាប់ បើអ៊ីស្រាអែល ចាញ់សង្គ្រាម
លោក Benjamin Netanyahu អះអាងថា ក្រុមសកម្មប្រយុទ្ធឥស្លាម នឹងបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនិងអឺរ៉ុប ប្រសិនបើអ៊ីស្រាអែល ចាញ់សង្គ្រាមបច្ចុប្បន្នជាមួយក្រុមហាម៉ាស។ នាយករដ្ឋមន្ត្រីរូបនេះអះអាងថា បណ្តារដ្ឋលោកខាងលិច នឹងក្លាយជាគោលដៅបន្ទាប់ ប្រសិនបើប្រទេសគាត់រងបរាជ័យ។

ថ្វីត្បិតនាយករដ្ឋមន្រ្តីរូបនេះទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែលោកបានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ ដោយទទូចថា ការធ្វើបែបនេះ ស្មើនឹងការចុះចាញ់ក្រុមហាម៉ាស។
ស្របពេលជាមួយគ្នានោះ ក្នុងអំឡុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃចន្ទទី១៣ខែលោក Netanyahu បានអង្វរសម្ព័ន្ធមិត្តអ៊ីស្រាអែល សម្រាប់ការគាំទ្រ ដោយនិយាយថា “យើងត្រូវតែឈ្នះ មិនត្រឹមតែសម្រាប់ជាប្រយោជន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍នៃតំបន់មជ្ឈិមបូព៌ា ក៏ដូចជាសម្រាប់ជាប្រយោជន៍នៃ ប្រទេសជិតខាងអារ៉ាប់របស់យើងនិងពិភពលោកទាំងមូលផងដែរ”។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំង២៤០នាក់ទៀត។
ជាការឆ្លើយតប លោក Netanyahu បានប្រកាសសង្រ្គាមលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ ដោយបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា។ មន្ត្រីប៉ាឡេស្ទីននិយាយថា ចំនួនអ្នកស្លាប់នៅខាងពួកគេ គឺមានលើសពី១១០០០នាក់ហើយគិតត្រឹមពេលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល រក ឃើញ សញ្ញា ថា ចំណាប់ ខ្មាំង កំពុង ត្រូវ ឃុំ ខ្លួន នៅ ក្រោមមន្ទីរពេទ្យ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


