ព័ត៌មានអន្ដរជាតិ
ជំនួយការកំពូលរបស់លោក បៃដិន នឹងហោះទៅអង្គុយចរចាជាមួយប្រធានាធិបតី ប៉ាឡេស្ទីន
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅថ្ងៃសុក្រនេះនឹងហោះទៅប៉ាឡេស្ទីនដើម្បីអង្គុយចរចាជាមួយលោកប្រធានាធិបតី Mahmoud Abbas ពាក់ព័ន្ធនឹងស្ថានភាពដែលកំពុងដុតរោលខ្លាំងៗទៅនៅតំបន់ហ្គាហ្សាស្ទ្រីប ។

មន្ត្រីអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា “លោក Jake Sullivan នឹងជួបជាមួយជាមួយលោក Mahmoud Abbas និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនផ្សេងទៀតនៅទីក្រុង Ramallah ភាគខាងលិចដើម្បីពិភាក្សាអំពីលក្ខខណ្ឌ និងការធានាមិនឲ្យមានព្រឹត្តិការណ៍ ៧ តុលា កើតឡើងម្ដងទៀត ក៏ដូចជាបង្ហាញកិច្ចគាំទ្រជាប្រវត្តិសាស្ត្ររបស់អាមេរិកចំពោះអាជ្ញាធរប៉ាឡេស្ទីន” ។
ទន្ទឹមនោះ ការពិភាក្សានេះក៏រំពឹងថា នឹងផ្តោតជាចម្បងលើបញ្ហាស្ថិរភាពនៅតំបន់ West Bank ក៏ដូចជាផែនការចរចានៅជំហានបន្ទាប់ក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលកំពុងត្រូវបានឡោមព័ទ្ធ បន្ទាប់ពីការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរបស់អ៊ីស្រាអែលនៅទីនោះ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង ១១០ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,៧០០ នាក់ត្រូវបានសម្លាប់ និង ៥០,៨០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ព្រមានមិនសំចៃមាត់ទៅលោកនាយករដ្ឋមន្ត្រី Netanyahu
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


