ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ចិន ជានរណា?
កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ចិន បានតែងតាំងអតីតមេទ័ពជើងទឹកលោក Dong Jun ឲ្យកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថ្មី របស់ប្រទេស ពោលគឺបួនខែ បន្ទាប់ពីលោក Li Shangfu បាត់ស្រមោលឈឹងក្រោយត្រូវបណ្តេញចេញ។

ការតែងតាំងលោក Dong គឺកើតឡើងស្របពេលភាពតានតឹងផ្នែកយោធាបានឈានដល់កម្រិតខ្ពស់ ជាពិសេសទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ និងចំពេលចិន កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពយោធា ហើយរឿងនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រក្លៀវក្លា របស់ប្រធានាធិបតី Xi Jinping ក្នុងការលើកតម្កើងប្រទេសចិន ឲ្យក្លាយជាមហាអំណាចសកល។
តើលោក Dong Jun ជានរណា?
កើតនៅឆ្នាំ១៩៦១ លោក Dong បានបម្រើការជាមេបញ្ជាការរង នៃទីបញ្ជាការយោធាភូមិភាគខាងត្បូង ដែលរួមបញ្ចូលទាំងប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងចិនប្រឈមមុខនឹងជម្លោះទឹកដីជាមួយប្រទេសផ្សេងទៀតរួមទាំងតៃវ៉ាន់ផងដែរ។
លោក Dong ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹកនៅខែសីហាឆ្នាំ២០២១ ហើយក្រោយមកលោក Hu Zhongming ក៏ចូលមកជំនួសតំណែងនេះ។

លោក Dong បានក្លាយជាមេបញ្ជាការរងនៃកងនាវាចរសមុទ្រខាងកើត ដែលមានភារកិច្ចដោះស្រាយជម្លោះលើកោះតៃវ៉ាន់។ កងទ័ពជើងទឹករបស់ចិន មិនត្រឹមតែពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់តំបន់ដូចជាសមុទ្រមេឌីទែរ៉ាណេ និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពរបស់ខ្លួន ដោយការដាក់បញ្ចូលនាវាផ្ទុកយន្តហោះចំនួនបីគ្រឿង នាវាពិឃាដជាច្រើនគ្រឿង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក៏ដូចជានាវាទំនើបៗផ្សេងទៀតទៅក្នុងកងនាវារបស់ខ្លួនផងដែរ។
វត្តមានរបស់លោក Dong ជារដ្ឋមន្ត្រីការពារជាតិពេលនេះ គឺកើតឡើងបន្ទាប់ពីយោធាចិននិងសហរដ្ឋអាមេរិក ជួបពិភាក្សាកម្រិតខ្ពស់ជាលើកដំបូងតាមទូរស័ព្ទក្នុងរយៈពេលជាងមួយឆ្នាំកាលពីសប្តាហ៍មុន។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ២០២២ ក្រោយពេលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចកោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ នៅតែមិនទាន់ដឹងមូលហេតុច្បាស់ ជុំវិញការបញ្ចប់តំណែង រដ្ឋមន្ត្រីការពារជាតិចិន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


