ព័ត៌មានអន្ដរជាតិ
ចូលឆ្នាំថ្មី លោក ពូទីន ប្រកាសវាយអ៊ុយក្រែន ខ្លាំងជាងមុន
ក្រោយចូលឆ្នាំ២០២៤មិនបានប៉ុន្មានម៉ោងផង លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្តែងៗថា រុស្ស៊ី នឹងវាយប្រហារអ៊ុយក្រែន ឲ្យខ្លាំងជាងមុនទៅទៀត។

ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី១ខែមករាថា ការវាយប្រហារចុងសប្តាហ៍របស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod របស់រុស្ស៊ី ដែលបណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់ស្លាប់និងរងរបួស គឺជាអំពើភេរវកម្ម។ លោកព្រមានថា ទីក្រុងកៀវ នឹងមិនរួចខ្លួនទេចំពោះទង្វើបែបនេះ។ យ៉ាងណា ទីក្រុងមូស្គូ នឹងមិនសងសឹកដោយការវាយប្រហារគ្មានរើសអើងលើជនស៊ីវិលឡើយ ប៉ុន្តែខ្លួននឹងផ្តោតលើទីតាំងយោធារបស់អ៊ុយក្រែនជំនួសវិញ។
លោកពូទីនព្រមានបែបនេះ នៅឯមន្ទីរពេទ្យយោធាក្នុងទីក្រុងមូស្គូ ជាកន្លែងលោកជួបទាហានរុស្ស៊ីដែលរងរបួស អំឡុងពេលប្រតិបត្តិការយោធាដែលកំពុងបន្តនៅអ៊ុយក្រែន។ នៅពេលមានទាហានម្នាក់សួរពាក់ព័ន្ធការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Belgorod និងវិធីសាស្រ្តសងសឹករបស់ទីក្រុងមូស្គូ ស្រាប់តែប្រធានាធិបតីរុស្ស៊ីនិយាយចំៗថា នោះជាអំពើភេរវកម្ម ដែលធ្វើឡើងដោយប្រើអាវុធមិនរើសមុខលើនរណាទាំងអស់។

លោកបញ្ជាក់ច្បាស់ៗថា “ជាមួយនឹងអាវុធទាំងនេះ ពួកគេបានវាយប្រហារចំកណ្តាលទីក្រុង ជាកន្លែងដែលមនុស្សចេញដើរលេងនៅថ្ងៃចូលឆ្នាំសកល។ វាជាការវាយប្រហារកំណត់គោលដៅលើជនស៊ីវិល ពិតណាស់ នោះហើយគឺជាការវាយប្រហារភេរវកកម្ម”។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បានសង្កត់ធ្ងន់ថា “រុស្ស៊ីនឹងមិនយកវិធីសាស្រ្តបែបនេះទៅសងសឹកទីក្រុងកៀវវិញឡើយ។ យើងអាចធ្វើបាន យើងមានសមត្ថភាពក្នុងការទម្លាក់គ្រាប់បែកស្រោចលើរដ្ឋធានីកៀវ និងទីក្រុងអ៊ុយក្រែនផ្សេងទៀត”។

ផ្ទុយទៅវិញ រុស្ស៊ីនឹងបន្តកំណត់គោលដៅលើទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ហើយការវាយប្រហារបែបនេះ នឹងមានទំហំនិងកម្លាំងខ្លាំងឡើងៗ។ សកម្មភាពរបស់ភេរវករនៃអាជ្ញាធរអ៊ុយក្រែន នឹងមិនត្រូវបណ្តោយឲ្យកន្លងផុតទៅដោយគ្មានការឆ្លើយតបនោះទេ។
Belgorod ក៏ដូចជាតំបន់ផ្សេងទៀតនៃភាគនិរតីប្រទេសរុស្ស៊ី ត្រូវរងការបាញ់សន្ធាប់ដោយកាំភ្លើងធំ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីសំណាក់កងកម្លាំងអ៊ុយក្រែន ហើយហេតុការណ៍កាលពីថ្ងៃសៅរ៍ គឺជាការវាយប្រហារធំបំផុត ដែលទីក្រុងនេះ មិនធ្លាប់ជួបប្រទះសោះ។
ការវាយប្រហារ ដែល បញ្ជាផ្ទាល់ដោយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានឆក់យកជីវិតជនស៊ីវិល យ៉ាងតិច ២៤នាក់ និងជាង ១០០នាក់រងរបួស ខណៈគ្រាប់បែកក៏បានបំផ្លាញអគារសាធារណៈ និងលំនៅដ្ឋានមួយចំនួនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មុនចូលឆ្នាំថ្មី អ៊ុយក្រែន បើកការវាយប្រហារតាមអាកាសលើភាគខាងលិច រុស្ស៊ី សម្លាប់មនុស្ស ២១ នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


