ព័ត៌មានអន្ដរជាតិ
ចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ឆ្លើយតបការលក់អាវុធឲ្យតៃវ៉ាន់
ប្រទេសចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនយោធាអាមេរិកចំនួន៥ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលបានលក់គ្រឿងសព្វាវុធចុងក្រោយបំផុតទៅកោះតៃវ៉ាន់។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។
ការលក់គ្រឿងអាវុធរបស់សហរដ្ឋអាមេរិកទៅកោះតៃវ៉ាន់គឺជាប្រភពនៃភាពតានតឹងញឹកញាប់រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង។ ចិនបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។

ទណ្ឌកម្មកើតមានមុនពេលការបោះឆ្នោតជ្រើសរើសសភា និងប្រធានាធិបតីកោះតៃវ៉ាន់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដែលប្រទេសចិនមានជម្រើសរវាងសង្គ្រាម និងសន្តិភាព។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែមុនបានយល់ព្រមលក់គ្រឿងឧបករណ៍ដែលមានតម្លៃ៣០០លានដុល្លារដើម្បីជួយការពារប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយអំពីការលក់របស់អាមេរិកទៅតៃវ៉ាន់គឺធ្វើឲ្យប៉ះពាល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុនយោធាអាមេរិកទាំង៥ដែលនឹងត្រូវដាក់ទណ្ឌកម្មរួមមានក្រុមហ៊ុន BAE Systems Land and Armaments, ក្រុមហ៊ុន Alliant Techsystems Operations, ក្រុមហ៊ុន AeroVironment, ក្រុមហ៊ុន Viasat និងក្រុមហ៊ុន។ Data Link Solutions។
អ្នកនាំពាក្យបន្ថែមថា ចិននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង៥នេះ និងដាក់បំរាមលើបុគ្គល ឬអង្គភាពនានានៅក្នុងប្រទេសចិនមិនឲ្យពាក់ព័ន្ធជាមួយពួកគេ៕
ប្រែសម្រួល៖ វីរបុត្រ
សប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


