ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស អាមេរិក នឹងជួបអង្គុយពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ ចិន មុនការបោះឆ្នោត តៃវ៉ាន់ មួយថ្ងៃ
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងជួបចរចាជាមួយមន្ត្រីជាន់ខ្ពស់ចិនលោក Liu Jianchao ក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ ខណៈជំនួបនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតសកលនៅកោះតៃវ៉ាន់ ។

ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី១៣ ខែមករានេះ គឺជាការសាកល្បងមួយទៀតសម្រាប់ទំព័រឆ្នាំថ្មីលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលទើបតែមានភាពធូរស្បើយ ក្រោយជំនួបលោក Joe Biden និងលោក Xi Jinping កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនៅទីក្រុង San Francisco ។
ទន្ទឹមនោះ សារព័ត៌មានអាមេរិកក៏បានចុះផ្សាយដែរថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន និងដើម្បីជំនួសកៅអីលោកស្រី Tsia Ing-wen ក៏កំពុងកំណត់ជោគវាសនានៃគោលនយោបាយរបស់រដ្ឋបាលលោក Biden ថាតើទំនាក់ទំនងជាមួយចិនពេញមួយឆ្នាំ ២០២៤ នេះកាន់តែធូរស្រាល ឬក៏ល្អក់កករឡើងវិញឬយ៉ាងណា បន្ទាប់ពីបានដាំក្បាលចុះក្រោមដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ។

ស្របពេលជាមួយគ្នានេះ មុនជួបអង្គុយចរចាជាមួយលោក Blinken, លោក Liu Jianchao ដែលជាប្រធាននាយកដ្ឋានអន្តរជាតិរបស់បក្សកុម្មុយនិស្តចិន កាន់ការផ្នែកទំនាក់ទំនងជាមួយគណបក្សនយោបាយបរទេស ក៏បានជួបពិភាក្សាការងារជាមួយទីប្រឹក្សារងសន្តិសុខជាតិរបស់សេតវិមានលោក Jon Finer ផងដែរ ជាពិសេសគឺផ្ដោតលើបញ្ហាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ក៏ដូចជាការបោះឆ្នោតនៅតៃវ៉ាន់តែម្ដង ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានចិនម្ដងហើយម្ដងទៀតកុំឲ្យហ៊ានលូកលាន់ការបោះឆ្នោតនៅកោះតៃវ៉ាន់ឲ្យសោះ ហើយព្រមទាំងផ្លែផ្កាឲ្យទីក្រុងប៉េកាំងទៀតថា នឹងក្លាយជាអ្នកបង្កហេតុ ប្រសិនបើចិនសម្រេចជ្រើសរើសផ្លូវប្រើកម្លាំងយោធាមកលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


