ព័ត៌មានអន្ដរជាតិ
ចិន ថា ការគំរាមប្រើកម្លាំងលើ តៃវ៉ាន់ មិនមែនសំដៅដល់ប្រជាជនកោះនេះឡើយ
ជំហររបស់រដ្ឋាភិបាលចិនដែលថានឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួន គឺសំដៅលើការជ្រៀតជ្រែកពីបរទេស និងការបំបែកខ្លួនមួយចំនួនតូចមិនមែនសំដៅដល់ប្រជាជនតៃវ៉ាន់នោះទេ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ ។

គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា បានបោះឆ្នោតជ្រើសរើសលោក Lai Ching-te របស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ធ្វើជាប្រធានាធិបតី ខណៈដែលប្រទេសចិនចាត់ទុករូបលោកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ ដោយសារតែអនាគតប្រធានាធិបតីរូបនេះ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ។
យោងតាមការអត្ថាធិប្បាយរបស់លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា លទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់មិនផ្លាស់ប្តូរការពិតដែលថា កោះនេះជារបស់ចិននោះទេ ហើយនៅទីបំផុតនឹងត្រូវបានបង្រួបបង្រួម ។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា សាធារណមតិទូទៅនៅតៃវ៉ាន់ចង់បានសន្តិភាព មិនមែនសង្រ្គាមនោះទេ ប្រសិនបើគណបក្ស DPP មិនប្រែចិត្ត ហើយបន្តទៅមុខទៀតដើម្បីស្វែងរកឯករាជ្យនោះ វានឹងរុញច្រានតៃវ៉ាន់ឲ្យធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ជាមិនខាន ។
ជាចុងក្រោយ រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់ថា ខ្លួនមានឆន្ទៈផ្តល់កន្លែងសម្រាប់ការចរចារបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ ហើយការចរចារនេះអាចកើតឡើងបាន លុះត្រាតៃវ៉ាន់ទទួលស្គាល់ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជាផ្នែកនៃចិនតែមួយ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


