ព័ត៌មានអន្ដរជាតិ
ឆេះហាងកាហ្វេនៅខេត្តមួយរបស់ ចិន សម្លាប់មនុស្ស ៣៩ នាក់
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៣៩ នាក់បានស្លាប់បាត់បង់ជីវិត និង ៩ នាក់រងរបួស បន្ទាប់ពីមានអគ្គិភ័យឆាបឆេះហាងមួយកន្លែងនៅលើវិថី Tiangongnan ទីក្រុង Xinyu ក្នុងខេត្ត Jiangxi ប្រទេសចិនកាលពីថ្ងៃទី ២៤ ខែមករា ។
បើយោងតាម CCTV បានរាយការណ៍ថា មូលហេតុហេតុនៃអគ្គិភ័យនេះ គឺបណ្ដាលមកពីឆេះហាងកាហ្វេជាន់ក្រោម ទើបបណ្ដាលឲ្យមានការឆេះរាលដាលដល់ជាន់លើជាបន្តបន្ទាប់ ។ បើយោងតាមការចេញផ្សាយរបស់ Reuters មកដល់ពេលនេះ ក្រុមអ្នកពន្លត់អគ្គីភ័យដែលធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីរុករក និងជួយជនរងគ្រោះត្រូវបានបញ្ជប់ហើយ ។
បន្ទាប់ពីហេតុការណ៍នេះ លោក Xi Jinping ប្រធានាធិបតីប្រទេសនេះបានអំពាវនាវឱ្យមានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះការកើតឡើងញឹកញាប់នៃគ្រោះថ្នាក់ផ្សេងៗ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងស្ថិរភាពសង្គមទាំងមូល ។
គូរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះកើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិនដោយកាលពីខែមុន អគ្គិភ័យនៅភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅភាគពាយ័ព្យបានបណ្តាលឲ្យមនុស្ស ៣១ នាក់ស្លាប់ផងដែរ ដែលបានជំរុញឲ្យមានការរឹតបន្តឹងនៃយុទ្ធនាការសុវត្តិភាពទូទាំងប្រទេសដើម្បីលើកកម្ពស់សុវត្ថិភាពនៅកន្លែងធ្វើការ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


