ព័ត៌មានអន្ដរជាតិ
មនុស្ស ២៨ នាក់ស្លាប់ក្នុងការវាយប្រហារលើទីក្រុងកាន់កាប់ដោយ រុស្ស៊ី នៅភាគខាងកើត អ៊ុយក្រែន
យ៉ាងហោចណាស់មនុស្ស ២៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារមួយកន្លែងនៅក្នុងទីក្រុង Lysychansk ក្នុងតំបន់ Luhansk ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី០៤ ខែកុម្ភៈកន្លងទៅ ។

លោក Leonid Pasechnik មេតំបន់ Luhansk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា ទីភ្នាក់ងារសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន ១០ នាក់ពីក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើអគារលំនៅដ្ឋាន និងហាងនំប៉័ងកាលពីថ្ងៃសៅរ៍ ។
លោកក៏បានប្រកាសឲ្យមានការកាន់ទុក្ខចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះផងដែរ ។ ទីក្រុង Lysychansk ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីក្នុងខែកក្កដា ឆ្នាំ២០២២ ដែលបានក្លាយជាទីក្រុងចុងក្រោយក្នុងតំបន់ Luhansk នៅភាគខាងកើតអ៊ុយក្រែនដែលត្រូវដួលរលំ ។

គួរបញ្ជាក់ថា ការវាយប្រហារនេះក៏មិនខុសពីការវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៣ ដែរ ដោយអ៊ុយក្រែនបានបើកការវាយប្រហារលើក្រុង Belgorod ជាប់ព្រំដែនរុស្ស៊ី សម្លាប់មនុស្សយ៉ាងតិច ២៤ នាក់ និងរបួស ១០៨ នាក់ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


