ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលរៀបចំជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទីក្រុង Rafah ដើម្បីងាយស្រួលកម្ទេចក្រុមហាម៉ាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឱ្យយោធារៀបចំផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ Gaza ដែលអ៊ីស្រាអែលបានរកឃើញថា Rafah គឺជាបន្ទាយចុងក្រោយរបស់ពួកសកម្មជនហាម៉ាស់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅថ្ងៃសុក្រនេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា វាមិនអាចទៅរួចឡើងសម្រាប់ការលុបបំបាត់ក្រុមហាម៉ាស់ ប្រសិនបើមិនមានការប្រយុទ្ធនៅទីក្រុង Rafah ព្រោះកងវរសេនាតូចហាម៉ាសចំនួន៤ កំពុងលាក់ខ្លួននៅទីនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា យុទ្ធនាការនេះ (បង្ក្រាបក្រុមហាម៉ាស់ នៅ Rafah) ដាច់ខាតត្រូវតែមានការជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ប្រយុទ្ធ ។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ១.៣ លាននាក់ កំពុងរស់នៅក្នុងទីក្រុង Rafah ដែលភាគច្រើនពួកគេបានផ្លាស់ទីលំនៅពីតំបន់ផ្សេងទៀតនៃតំបន់ Gaza។

សូមបញ្ជាក់ថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាច្រើនជុំ ព្រមទាំងបាញ់ផ្លោងរថក្រោះទៅលើទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋប៉ាឡេស្ទីន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់មានកុមារ ៣នាក់ក្នុងចំណោមមនុស្ស ៨នាក់ដែលត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃសុក្រ នេះ ។ ជុំវិញនឹងសកម្មភាពខាងលើនេះផងដែរ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ថា “មិនគាំទ្រអ៊ីស្រាអែល សម្រាប់ការបើកប្រតិបត្តិការវាយប្រហារទីក្រុង Rafah នោះទេ” ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNN
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


