ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ចាប់ផ្ដើមកែនប្រុសស្រីចូលបម្រើទ័ព ក្រោយកំពុងចាញ់សមរភូមិប្រយុទ្ធក្រុមទ័ពព្រៃ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ផ្ដើមអនុវត្តច្បាប់អនុញ្ញាតឲ្យយោធាកែនប្រុសៗទាំងអស់ដែលមានអាយុពី ១៨ ដល់ ៣៥ ឆ្នាំ និងស្រីៗដែលមានអាយុពី ១៨ ដល់ ២៧ ឆ្នាំឲ្យចូលបម្រើកងទ័ពយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំ ដើម្បីបន្ថែមកម្លាំងកម្ចេចក្រុមឧទ្ទាមទ័ពព្រៃដែលកំពុងដណ្ដើមបានតំបន់ភាគច្រើនរបស់ប្រទេស ។

យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១០ ខែកុម្ភៈបានឲ្យដឹងថា ច្បាប់ទាហាននេះត្រូវបានបង្កើតឡើងដោយរបបសឹកមុននៅឆ្នាំ ២០១០ ប៉ុន្តែមិនដែលយកមកប្រើនោះឡើយ ខណៈនៅក្នុងច្បាប់ថ្មីនេះបានចែងផងដែរថា ក្នុងករណីប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន បុរស និងស្រ្តីដែលត្រូវបានយោធាកែនចូលនឹងបន្តបម្រើទ័ពរហូតដល់ ៥ ឆ្នាំ ហើយអ្នកដែលគេចវេសពីសកម្មភាពនេះ អាចជាប់គុកដោយគ្មានការកំណត់ ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសារជាសំឡេងដែលចេញផ្សាយដោយក្រុមអ្នកសារព័ត៌មានថា “ប្រព័ន្ធយោធាជាតិចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទាំងអស់ ដោយសារតែស្ថានភាពនៅក្នុងប្រទេសរបស់យើងកាន់តែយ៉ាប់យ៉ឺនទៅៗ ទើបធ្វើឲ្យយោធាមីយ៉ាន់ម៉ាប្រកាសដាក់ប្រទេសក្នុងភាពអាសន្នលើកទី ៥ ដែលមានរយៈពេល ៦ ខែទៀត” ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយយោធាក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។
ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


