ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ផាកពិន័យអ្នកបញ្ជាយានយន្តល្មើសច្បាប់បានជាង ៧៧ ម៉ឺនដុល្លារ ក្នុងថ្ងៃសែនចូលឆ្នាំចិន
ប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ទទួលបានថ្លៃផាកពិន័យពីអ្នកបើកបរល្មើសច្បាប់ចំនួន ៧៧០,៤០០ ដុល្លារអាមេរិក នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម VNA នៅថ្ងៃទី១១ ខែកុម្ភៈនេះ ។

យោងតាមក្រសួងសន្តិសុខសាធារណៈបានឲ្យដឹងថា ក្នុងចំណោមអ្នកបញ្ជាយានយន្តសរុបចំនួន ៧,៤៦៦ នាក់ ក្នុងនោះមាន ២,៨៣៥ នាក់ត្រូវពិន័យចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ហើយ ១,៧២០ នាក់ពិន័យចំពោះការបើកបរលើសល្បឿនកំណត់ ។
ក្រៅពីករណីខាងលើ ក្នុងអំឡុងពេលសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនថ្ងៃដំបូងនេះទៀតសោត ក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៨ ករណីផងដែរ ក្នុងនោះមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៣៥ នាក់ ខណៈ ៦៦ នាក់ផ្សេងទៀតបានរងរបួស ។

ស្របពេលជាមួយគ្នានេះ កម្លាំងអនុវត្តច្បាប់ ក៏ដូចជាប៉ូលិសចរាចរណ៍វៀតណាម ក៏បានរឹបអូសយានយន្តដែលល្មើសច្បាប់ចំនួន ២១១ គ្រឿង ក្នុងនោះមានម៉ូតូជាង ៣,៥០០ គ្រឿង និងដកហូតប័ណ្ណបើកបរជិត ១,៦០០ គ្រឿង ។
គួរបញ្ជាក់ថា ក្រោមច្បាប់បច្ចុប្បន្ន អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងផ្ទុកជាតិអាកុលក្នុងកម្រិត ០.៤០ មិល្លីក្រាមក្នុងមួយលីត្រខ្យល់ នឹងចាប់ផាកពិន័យពី ១,២៩៣ ដុល្លារទៅ ១,៧២៤ ដុល្លារ និងព្យួរអាជ្ញាប័ណ្ណបើកបររយៈពេល ២ ឆ្នាំ ខណៈដែលអ្នកដែលបង្កគ្រោះថ្នាក់ក្នុងពេលស្រវឹងអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?