ព័ត៌មានអន្ដរជាតិ
ដឹងទេ កិច្ចសម្ភាសន៍អ្នកកាសែត អាមេរិក ជាមួយលោក ពូទីន កាលថ្ងៃមុន មានអ្នកទស្សនាប៉ុន្មានលាននាក់?
កិច្ចសម្ភាសន៍រវាងអ្នកកាសែតអាមេរិក Tucker Carlson ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ បានបង្វែរចក្ខុប្រទេសលើពិភពលោកឲ្យផ្ដោតការយកចិត្តទុកដាក់ខ្លាំងមែនទែន ខណៈក្នុងកិច្ចសម្ភាសន៍នោះទៀតសោត ក៏មានអ្នកតាមដានទស្សនាមិនតិចនោះដែរ ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី RT បានឲ្យដឹងថា គិតត្រឹមពេលនេះ កិច្ចសម្ភាសន៍រវាងអ្នកកាសែតអាមេរិកមកពីស្ថាប័ន Fox News ជាមួយលោក ពូទីន មានអ្នកទស្សនានៅលើឆាលែន YouTube ជាង ១៤ លាននាក់ ខណៈនៅលើបណ្ដាញសង្គម X មានអ្នកតាមដានទស្សនារហូតដល់ ១៩៤ លាននាក់ឯណោះ ។
ចំណែកប្រធានបទសម្រាប់កិច្ចសម្ភាសន៍ដែលចាក់ផ្សាយលើគេហទំព័រ tuckercarlson.com និងមានរយៈពេលជាង ២ ម៉ោងនៅលើទឹកដីនៃទីក្រុងមូស្គូនេះផងដែរ រួមមានទាំងភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែ, ការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង Nord Stream, ទំនាក់ទំនងរុស្ស៊ី-ណាតូ, បញ្ញាសិប្បនិម្មិត (AI) និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ ។
ទន្ទឹមនោះ នេះក៏ជាលើកទីមួយផងដែរសម្រាប់លោកប្រធានាធិបតី ពូទីន ដែលផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវជិត ២ ឆ្នាំមកនេះ ស្របពេលដែលប្រទេសរុស្ស៊ីខិតជិតការបោះឆ្នោតប្រធានាធិបតីនាខែមីនានេះផងដែរ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី បិទបញ្ជីចុះឈ្មោះបោះឆ្នោតប្រធានាធិបតី បេក្ខភាពមានលោក ពូទីន និងអ្នកនយោបាយ ៣ រូបទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


