ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បិទបញ្ជីចុះឈ្មោះបោះឆ្នោតប្រធានាធិបតី បេក្ខភាពមានលោក ពូទីន និងអ្នកនយោបាយ ៣ រូបទៀត
ប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះបានបិទបញ្ជីចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីខែមីនា ដោយក្នុងនោះមានលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងអ្នកនយោបាយចំនួន ៣ រូបទៀតដែលសុទ្ធសឹងតែអ្នកគាំទ្រភ្លើងសង្គ្រាមនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈនេះ ។

ទន្ទឹមនោះ នៅក្នុងបញ្ជីនេះមិនមានឈ្មោះបេក្ខភាពប្រឆាំងសង្គ្រាមរុស្ស៊ីលោក Boris Nadezhdin នោះឡើយ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (CEC) បានរារាំងមេបក្សប្រឆាំងរូបនេះមិនឲ្យឈរឈ្មោះបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការក្លែងបន្លំហត្ថលេខាដើម្បីគាំទ្របេក្ខភាពបោះឆ្នោតរបស់លោក ។
ចំណែកអ្នកនយោបាយ ៣ រូបផ្សេងទៀតដែល CEC បានចុះឈ្មោះនោះរួមមាន លោក Vladislav Davankov ជាអនុប្រធានសភារបស់រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការបក្សប្រជាជនថ្មី, លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDPR) ជាបក្សនៅខាងវិមានក្រឹមឡាំង និងមួយរូបទៀតគឺលោក Nikolai Kharitonov បេក្ខភាពមកពីបក្សកុម្មុយនីស្ត ។
លោក ពូទីន វ័យ ៧១ ឆ្នាំដែលបានជ្រើសរើសឈរឈ្មោះតំណាងគណបក្សរួបរួមរុស្ស៊ីដែលកំពុងកាន់អំណាច ក៏ដូចជាមេដឹកនាំកំពូលរបស់រុស្ស៊ីតាំងតែពីឆ្នាំ ២០០០ មក និងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់ប្រទេសជាតិ ត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនតឹងដៃក្នុងកាឈ្នះការបោះឆ្នោតនៅខែក្រោយនេះនោះទេ ស្របពេលដែលសង្គ្រាមសង្គ្រាមនៅអ៊ុយក្រែនក៏មិនទាន់រលត់ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


