ព័ត៌មានអន្ដរជាតិ
បុរស ចិនតៃវ៉ាន់ ដែលថតវីដេអូបំពុលសង្គមនៅ កម្ពុជា ធ្លាប់ធ្វើសកម្មភាពស្រដៀងគ្នាក្នុងទឹកដីខ្លួនឯង
សមត្ថកិច្ចខេត្តព្រះសីហនុកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅបានបញ្ជូនបុរសជនជាតិចិនតៃវ៉ាន់ ២ នាក់មានឈ្មោះ Lu Tsu-Hsien និងឈ្មោះ Chen Neng-Chuan ដែលបានហោះមកកម្ពុជា ហើយថតវីដេអូសម្ដែងអំពើឧក្រិដ្ឋនៅតាមបណ្ដាតំបន់មួយចំនួននៅក្នុងខេត្តឆ្នេរសមុទ្រមួយនេះ ទៅកាន់តុលាការពីបទបង្កអំពើញុះញង់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ ។

ទន្ទឹមនោះ នេះមិនមែនជាលើកដំបូងនោះទេដែលបុរសជនជាតិចិនតៃវ៉ាន់ឈ្មោះ Chen Neng-Chuan ថតវីដេអូក្លែងធ្វើសកម្មភាពបង្កភាពវឹកវរបែបនេះ ពោលកាលពីឆ្នាំ ២០១២ ម្ចាស់អគារនៅតំបន់ Kinmen និង Changhua លើកោះតៃវ៉ាន់ ធ្លាប់បានដាក់ពាក្យប្តឹងអ្នកផលិតមាតិការរូបនេះផងដែរ ក្រោយដើរថតផ្ដេសផ្ដាស និងគ្មានច្បាប់ទម្លាប់នៅក្នុងតំបន់ ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Taiwan News បានឲ្យដឹងថា កាលពីឆ្នាំនោះ បុរសឈ្មោះ Chen Neng-Chuan បានទម្លាយចូលទៅក្នុងបរិវេណមន្ទីរពេទ្យមួយកន្លែងនៅតំបន់ Kinmen ទាំងដែលគ្មានច្បាប់អនុញ្ញាត និងបានអះអាងថា រូបគេត្រូវបានខ្មោចលង ហើយបានកុហកទៀតថា មន្ទីរពេទ្យនោះជាកន្លែងឃាតកម្ម ។
ទោះយ៉ាងណា នៅពេលនោះ Chen Neng-Chuan ហាក់ដូចជាមិនទទួលទោសទណ្ឌ ឬរងពិន័យ ក៏ដូចជាជាប់ក្ដីក្ដាំណាមួយឡើយ ទើបរុញឲ្យអ្នកផលិតមាតាការរូបនេះបានចិត្ត និងបន្តសកម្មភាពដ៏ស្មោគគ្រោកជាហូរហែ រហូតឈានដល់បង្កភាពវឹកវរមកដល់ទឹកដីនៃខេត្តព្រះសីហនុ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់តៃវ៉ាន់បាននិយាយថា ខ្លួនគោរពសិទ្ធិរបស់ប៉ូលិសកម្ពុជាក្នុងការស៊ើបអង្កេត ក៏ដូចជាសិទ្ធិសម្រេចណាមួយ ហើយមន្ត្រីទំនាក់ទំនងរបស់ខ្លួនដែលឈរជើងប្រចាំនៅកម្ពុជានឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការិយាល័យតំណាងរបស់តៃវ៉ាន់នៅកម្ពុជា រួមជាមួយនឹងប៉ូលិសកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើររកអគារមួយចំនួនដើម្បីថតសម្ដែង ប៉ុន្តែដោយសារតែពេលវេលានៅភ្នំពេញមិនអំណោយផល និងមិនមានឱកាស ជនសង្ស័យទាំងពីរក៏បន្តដំណើរទៅខេត្តព្រះសីហនុ ដោយឈប់ទិញសម្ភារស្បែកជើង មួក ស្រោមកាំភ្លើងនៅតំបន់ទឹកថ្លា ។

នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ជនសង្ស័យទាំងពីរនាក់បានចុះទៅអាគារ X នៅតំបន់អូរត្រេះ ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពថតសម្ដែងថា ខ្លួនកំពុងត្រូវគេចាប់ជំរិត និងធ្វើទារុណកម្ម ។ លុះនៅថ្ងៃបន្ទាប់ បុរសរូបនេះក៏បានចេញដំណើរទៅទីតាំងនោះម្ដងទៀតដើម្បីធ្វើសកម្មភាពថត ដោយប្រាប់ពីស្ថានភាពរបួសស្នាម និងការរត់គេចពីទីតាំងចាប់ជំរិត ។
ដោយសារតែសកម្មភាពបំពុលសង្គមខុសពីការពិតនេះហើយ ទើបកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន និងដកហូតបានស្រោមមុខខ្មោច កាំភ្លើងជ័រ សំលៀកបំពាក់ទាហានប៉ារ៉ា សម្ភារឧបករណ៍ផលិត Video Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត ខណៈពេលនេះ តុលាការសាលាដំបូងខេត្តព្រះសីហនុបានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


