ព័ត៌មានអន្ដរជាតិ
បាក់អណ្ដូងរ៉ែមាសនៅ វ៉េណេស៊ុយអេឡា ស្លាប់កម្មករ ១៤ នាក់
យ៉ាងហោចណាស់កម្មករ ២៣ នាក់បានស្លាប់នៅភាគកណ្តាលប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីហេតុការណ៍បាក់អណ្តូងរ៉ែមាសដែលដំណើរការដោយខុសច្បាប់ ស្របពេលដែលមនុស្សរាប់សិបនាក់កំពុងធ្វើការ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២២ ខែកុម្ភៈនេះ ។

មន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធថា សាកសពប្រហែល ២៣ នាក់ត្រូវបានក្រុមអ្នកជួយសង្គ្រោះយកចេញពីអណ្តូងរ៉ែបើកចំហដែលគេស្គាល់ថា Bulla Loca នៅក្នុងតំបន់ព្រៃនៃរដ្ឋ Bolivar ខណៈមនុស្សប្រហែល ២០០ នាក់បានធ្វើការនៅក្នុងអណ្តូងរ៉ែ ពេលដែលមានការបាក់ស្រុតនេះ។

រដ្ឋលេខាធិការសន្តិសុខពលរដ្ឋនៃរដ្ឋ Bolivar បាននិយាយថា អ្នករងរបួសកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Ciudad ដែលស្ថិតនៅចម្ងាយ ៧៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី Caracas ខណៈមកដល់ពេលនេះក្រុមជួយសង្គ្រោះក៏កំពុងត្រូវបានហោះហើរចេញពីទីក្រុង Caracas ដើម្បីជួយក្នុងការស្វែងរកបន្ថែមទៀតផងដែរ ។

គួរបញ្ជាក់ថា តំបន់ Bolivar សម្បូរទៅដោយរ៉ែមាស ពេជ្រ ដែក និងរ៉ែថ្មខៀវជាដើម ។ ក្រៅពីរ៉ែ ក៏មានឧស្សាហកម្មចម្រាញ់ចេញដោយខុសច្បាប់ផងដែរ ។ អ្នកស្រុកនិយាយថា បើទោះបីជា លក្ខខណ្ឌការងារមិនមានសុវត្ថិភាពក៏ដោយ តែពួកគេនៅតែបង្ខំចិត្តធ្វើការ ដោយសារតែជីវភាពខ្វះខាតខ្លាំង ។ កាលពីខែធ្នូឆ្នាំមុន ក៏មានមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់ផងដែរក្នុងតំបន់ដូចគ្នានេះ នៅពេលដែលអណ្តូងរ៉ែមួយនៅក្នុងសហគមន៍ជនជាតិដើមភាគតិច Ikabaru បានបាក់ស្រុត ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


