Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុតអាមេរិកទម្លាក់ស្បៀងអាហារជិត ៤ម៉ឺនមុខ ពីលើអាកាស ជួយដល់ជនស៊ីវិលតំបន់កាហ្សា

បានផុស

នៅ

អាមេរិកបានអនុវត្តការទម្លាក់ជំនួយតាមអាកាសលើកដំបូងសម្រាប់តំបន់ហ្គាហ្សា ដោយមានអាហារជាង ៣៨.០០០មុខ តាមរយ:យន្តហោះយោធា C-130s ចំនួន០៣ គ្រឿង ។នេះបើយោងតាមការផ្សាយពី CNN ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ ។

យន្តហោះយោធា C-130s (រូបថតដោយ÷ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីរបស់សហរដ្ឋអាមេរិកម្នាក់បានប្រាប់ CBS ថា ការផ្ដល់ជំនួយដោយទម្លាក់ពីលើអាកាសនេះ គឺជាលើកទីមួយសម្រាប់ប្រជាជនកាហ្សា ដោយប្រកាសផ្ទាល់ពីប្រធានាធិបតី Joe Biden ។

កាលពីថ្ងៃសុក្រ លោកបានសន្យាថា នឹងបង្កើនជំនួយដល់តំបន់ហ្កាហ្សាបន្ទាប់ពីការស្លាប់មនុស្សជាង ១០០ នាក់ដែលកំពុងស្វែងរកជំនួយកាលពីថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានេះ បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ C-130s បានទម្លាក់អាហារជាង ៣៨.០០០មុខ នៅតាមបណ្តោយឆ្នេរសមុទ្រនៃតំបន់ហ្គាហ្សា។ ប្រភពបានឱ្យដឹងទៀតថា “ការទម្លាក់ស្បៀងតាមយន្តហោះទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដើម្បីទទួលបានជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា រួមទាំងដោយការពង្រីកលំហូរនៃជំនួយតាមរយៈច្រករបៀងដី និងផ្លូវនានា”។ ប្រទេសផ្សេងទៀត រួមមាន អង់គ្លេស បារាំង អេហ្ស៊ីប និងហ្ស៊កដានី ធ្លាប់បានទម្លាក់ជំនួយ ចូលទៅក្នុងហ្គាហ្សា ប៉ុន្តែនេះគឺជាលើកទីមួយ សម្រាប់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Biden កាលពីថ្ងៃសុក្រ បាននិយាយថា សហរដ្ឋអាមេរិកនឹងទទូចឱ្យអ៊ីស្រាអែលជួយសម្រួលដល់រថយន្តដឹកទំនិញ និងផ្លូវជាច្រើនទៀត ដើម្បីទទួលបានកាន់តែច្រើនឡើងនូវជំនួយដែលពួកគេ (ប្រជាជនកាហ្សា) ត្រូវការ ។

យោងតាមភ្នាក់ងារផ្តល់ជំនួយម្នាក់បាននិយាយថា ដំណក់អាកាស (ជំនួយទម្លាក់ពីលើអាកាស) គឺជាមធ្យោបាយគ្មានប្រសិទ្ធភាព ចំណាយច្រើន និងស្មុគស្មាញក្នុងការផ្គត់ផ្គង់។ ប៉ុន្តែការពិតសម្រាប់សហរដ្ឋអាមេរិកបានជ្រើសរើសវិធីសាស្ត្រនេះដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិមនុស្សធម៌ និងការលំបាកក្នុងការទទួលបានជំនួយតាមផ្លូវទៅកាន់ជនស៊ីវិលកាហ្សា ។

សូមជម្រាបថា នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃព្រហស្បតិ៍ មានមនុស្ស ១១២ នាក់បានស្លាប់ និងជាង ៧៥០ នាក់បានរងរបួស ខណៈដែលពួកគេបានប្រមូលផ្តុំគ្នាជុំវិញរថយន្តជំនួយនៅតំបន់គែម ភាគនិរតីនៃទីក្រុងកាហ្សា ។ករណីនេះ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានបាញ់ទៅលើជនស៊ីវិល ប៉ុន្តែចំពោះអ៊ីស្រាអែលបាននិយាយថាភាគច្រើនពួកគេបានស្លាប់ដោយសារការប៉ះទង្គិចគ្នា បន្ទាប់ពីទាហានអ៊ីស្រាអ៊ែលបាញ់គំរាម ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម