ព័ត៌មានអន្ដរជាតិ
ចិន ថ្កោលទោសការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ហ្វីលីពីន ពាក់ព័ន្ធសមុទ្រចិនខាងត្បូង
ស្ថានទូតចិនប្រចាំនៅហ្វីលីពីនកាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងដាច់អហង្ការពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនជំុវិញបញ្ហាសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៣ ខែមីនា ។

លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈថា សហរដ្ឋអាមេរិកមើលឃើញទាំងបញ្ហានៅសមុទ្រចិនខាងត្បូង និងជម្លោះកោះតៃវ៉ាន់ជារឿងដ៏មានសក្តានុពល និងជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ ប៉ុន្តែចំពោះលោកជឿជាក់ថា ចំណុចសំខាន់ពិតប្រាកដនៃការប៉ះទង្គិចទាំងអស់គឺនៅសមុទ្រហ្វីលីពីនខាងលិចទៅវិញទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់នេះចង់បំភ្លៃបញ្ហាសមុទ្រចិនខាងត្បូង ចង់បញ្ឆេះជម្លោះ និងការជេរប្រមាថប្រឆាំងប្រទេសចិន ខណៈក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា “ការអញ្ជើញសត្វចចកចូលក្នុងផ្ទះ និងរូងតូចៗមិនអាចជួយដោះស្រាយភាពខុសគ្នានៅក្នុងសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែស្មុគស្មាញ ខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀតផង” ។

គួរបញ្ជាក់ថា ការថ្កោលទោសនេះបានជំរុញឲ្យលោក Romualdez បញ្ឈប់ការនិយាយស្ដីពាក់ព័ន្ធការគំរាមកំហែងរបស់ប្រទេសចិន និងការភ័យខ្លាចនៃការធ្វើទុក្ខបុកម្នេញ ក៏ដូចជាបដិសេធរាល់ការដើរតួជាអ្នកនាំពាក្យឲ្យប្រទេសផ្សេងទៀត ខណៈស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


