ព័ត៌មានអន្ដរជាតិ
ចិន គំរាមអាមេរិក បើហ៊ានហាមឃាត់ TikTok
តាមការចុះផ្សាយរបស់កាសែត Global Times កាលពីថ្ងៃពុធទី១៣ខែមីនា, ប្រទេសចិន បានព្រមានថា បើអាមេរិកហ៊ានហាមឃាត់ ឬបម្រាមលើ TikTok នោះកម្មវិធីនេះ នឹងបកទៅខាំពួកគេវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ក្រាប TikTok ថ្វីបើពួកគេមិនមានរកឃើញព័ស្តុតាងណាដែលបង្ហាញថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ។
លោកលើកឡើងថា អាមេរិកមិនអាចឈ្នះក្នុងការប្រកួតប្រជែងដោយយុត្តិធម៌បានទេ ហើយអាកប្បកិរិយាសម្លុតកំហែងបែបនេះ បានរំខានដល់សកម្មភាពអាជីវកម្មធម្មតារបស់ក្រុមហ៊ុន, បំផ្លាញទំនុកចិត្តអ្នកវិនិយោគអន្តរជាតិក្នុងបរិយាកាសវិនិយោគ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មអន្តរជាតិ ហើយទីបញ្ចប់ TikTok នឹងបកទៅខាំសហរដ្ឋអាមេរិកវិញដោយចៀសមិនរួច។
ការព្រមាននេះកើតឡើង ក្រោយសមាជិកសភាអាមេរិក អនុម័តសេចក្តីព្រាងច្បាប់មួយ ដែលបង្ខំឲ្យក្រុមហ៊ុនមានម្ចាស់ជាជនជាតិចិនមួយនេះ កាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បើមិនដូច្នោះទេ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក បានឡើយ។
មន្ត្រីអាមេរិក បានសម្តែងក្តីកង្វល់ជាយូរមកហើយចំពោះកម្មវិធី TikTok ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ TikTok បានបដិសេធម្តងហើយម្តងទៀតចំពោះការគំរាមកំហែងណាមួយ។
ក្រោយការគាំទ្រយ៉ាងលើសលប់ពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភា ឥឡូវនេះ ច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយសត្រូវបរទេស នឹងត្រូវបន្តទៅព្រឹទ្ធសភា ប៉ុន្តែគេមិនច្បាស់ថាតើ សេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តដែរឬអត់ ហើយប្រសិនបើឆ្លងផុតមែននោះ សេតវិមាននិយាយថា ច្បាស់ណាស់ លោកប្រធានាធិបតី ចូ បៃដិន នឹងចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ពេញលេញជាក់ជាមិនខាន។
សូមបញ្ជាក់ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Byte Dance មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប៉ុន្តែប្រសិនបើសេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិក ក្លាយជាច្បាប់ពេញលេញមែននោះ ក្រុមហ៊ុន ByteDance នឹងត្រូវតម្រូវឲ្យលក់ TikTok ក្នុងរយៈពេលប្រាំមួយខែ បើមិនដូច្នោះទេ ប្រឈមនឹងការហាមឃាត់ពី App Store និងគេហទំព័ររបស់សហរដ្ឋអាមេរិកទាំងឡាយណាដែលមានផ្ទុកកម្មវិធីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ TikTok វិនិយោគ ១.៥ ពាន់លានដុល្លារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


