ព័ត៌មានអន្ដរជាតិ
ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks
នៅក្នុងអំឡុងខែនៃបុណ្យរ៉ាម៉ាដាន ប្រជាជនមូស្លីមបានតមអាហារ ខណៈមនុស្សជាច្រើននៅទូទាំងទីក្រុងក្នុងខេត្តស៊ូម៉ាត្រាខាងជើង រួមទាំងនៅប្រទេសម៉ាឡេស៊ីបានធ្វើពហិការមិនចូលហាង McDonald’s និង Starbucks នោះឡើយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី១៩ ខែមីនា ។

យោងតាមប្រជាជនឥណ្ឌូណេស៊ី និងម៉ាឡេស៊ី និយាយថា វាមិនមែនជាការធ្វើពហិការទាំងស្រុងនោះទេ តែជាអារម្មណ៍នៃការមិនសប្បាយចិត្តយ៉ាងខ្លាំងជាមួយអ៊ីស្រាអែល ដោយសារតែប្រជាជនមូស្លីមត្រូវបានអ៊ីស្រាអែលសម្លាប់ជារៀងរាល់ ដូចនេះពួកគេមិនប្រើផលិតផលដែលមានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែលនោះទេ ។
ខណៈនៅទូទាំងអាស៊ីអាគ្នេយ៍ ការអំពាវនាវឲ្យធ្វើពហិការមិនប្រើប្រាស់ផលិតផលដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែលកំពុងមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ចំពោះម៉ាកយីហោសំខាន់ៗ បន្ទាប់ពី McDonald’s Israel ប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាបានបរិច្ចាគអាហាររាប់ពាន់មុខដោយឥតគិតថ្លៃដល់យោធាអ៊ីស្រាអែល ចំពេលមានសង្រ្គាមនៅហ្គាហ្សា ។

នៅក្នុងខែកុម្ភៈ McDonald’s បាននិយាយថា សង្រ្គាមគឺជាផ្នែកមួយដែលទាញឲ្យការលក់ជាអន្តរជាតិកើនឡើងត្រឹមតែ ០.៧ ភាគរយក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលធ្លាក់ចុះយ៉ាងខ្លាំងដល់ ១៦.៥ ភាគរយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
បើទោះបីម្ចាស់សិទ្ធិផ្តាច់មុខរបស់ McDonald’s នៅក្នុងប្រទេសជាច្រើនដែលកាន់សាសនាឥស្លាម រួមទាំងអារ៉ាប៊ីសាអូឌីត អូម៉ង់ គុយវ៉ែត និងអារ៉ាប់រួម បានបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន និងបានសន្យាផ្តល់ប្រាក់ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតំបន់ហ្គាហ្សាក៏ដោយ ក៏ម៉ាកយីហោទាំងនោះកំពុងរងរងផលប៉ះពាល់យ៉ាងខ្លាំង ។

ម៉ាកយីហោផ្សេងទៀតដែលរងផលប៉ះពាល់ដោយការធ្វើពហិការក៏មាន ហាងកាហ្វេ Starbucks ផងដែរ ដោយសាខានៅក្នុងទីក្រុង Medan នៃប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងខែរ៉ាម៉ាដានមានការធ្លាក់ចុះជាងឆ្នាំមុន បើទោះបីជាការផ្សព្វផ្សាយផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃសម្រាប់ថ្ងៃបុណ្យរ៉ាម៉ាដានក៏ដោយ ។
ចំំណែកនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនលក់សិទ្ធិផ្តាច់មុខរបស់ Starbucks Berjaya Food ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូល ៣៨.២ ភាគរយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២៣ ផងដែរ និងបានអំពាវនាវឲ្យបញ្ចប់ការធ្វើពហិការនេះ ដោយនិយាយថា Starbucks Malaysia ជាកម្មសិទ្ធិ និងបុគ្គលិកជាជនជាតិម៉ាឡេស៊ី ហើយ បុគ្គលិកពី ៨០ ទៅ ៨៥ ភាគរយគឺជាអ្នកកាន់សាសនាឥស្លាម ។
គួរបញ្ជាក់ថា ថ្វីបើម៉ាកយីហោទាំងនេះមិនត្រូវបានគេកំណត់គោលដៅលើទំនាក់ទំនងជាមួយអ៊ីស្រាអែលក៏ដោយ ក៏ក្រុមហ៊ុនទាំងនេះនៅតែទទួលរងផលប៉ះពាល់នៅក្នុងករណីជាច្រើន ទោះមានទំនាក់ទំនងតិចតួចក្ដីជាមួយប្រទេសអ៊ីស្រាអែលក៏ដោយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


