Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបន្ថែមការជំរុញរបបយោធាមីយ៉ាន់ម៉ា បោះបង់អំណាច ក្រោយបាតុករស្លាប់លើកដំបូង

បានផុស

នៅ

ទីក្រុងវ៉ាស៊ីនតោនបានជំរុញមេដឹកនាំនៃរបបយោធាថ្មីរបស់មីយ៉ាន់ម៉ាឲ្យជៀសវាងអំពើហិង្សា និងបោះបង់អំណាច បន្ទាប់ពីមរណភាពរបស់បាតុករវ័យក្មេងប្រឆាំងនឹងរដ្ឋប្រហារបានបង្កឲ្យមានកំហឹងថ្មីប្រឆាំងនឹងរបបយោធា ។

គ្រូពេទ្យនៅទីក្រុងណៃពីដោបានប្រកាសពីការស្លាប់នៃនាង Mya Thwe Thwe Khaing ដែលមានអាយុ ២០ ឆ្នាំកាលពីថ្ងៃសុក្រ ខណៈដែលនាងត្រូវបានប៉ូលិសបាញ់គ្រាប់ពិតចំក្បាល អំឡុងពេលធ្វើបាតុកម្មកាលពីសប្តាហ៍មុន ។

ចាប់តាំងពីពេលនោះមកនាងបានក្លាយជានិមិត្តរូបនៃការតស៊ូសម្រាប់ក្រុមអ្នកតវ៉ាដែលបានលើករូបថតរបស់នាងខ្ពស់ៗក្នុងការធ្វើបាតុកម្ម ហើយថែមទាំងបានដាក់ផ្ទាំងបដាដ៏ធំមួយនៅលើស្ពានបង្ហាញពីពេលដែលនាងត្រូវបានគេបាញ់ប្រហារ ។

ទន្ទឹមនោះក្រុមគ្រួសារនៃបាតុករដំបូងគេដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកំពុងអំពាវនាវឲ្យមនុស្សជាច្រើនបន្ថែមទៀតចូលរួមបាតុកម្ម ។

ប្រទេសមីយ៉ាន់ម៉ាកំពុងមានភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ដោយមានបាតុកម្មតាមដងផ្លូវធំៗទាំងនៅតាមទីប្រជុំជន និងភូមិដាច់ស្រយាល ។

កងកម្លាំងសន្តិសុខបានឆ្លើយតបជាមួយនឹងហ្វូងបាតុករដែលកំពុងកើនឡើងដោយដាក់ពង្រាយកងទ័ពប្រឆាំងនឹងការប្រមូលផ្តុំដោយសន្តិវិធី និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រ ។

ការថ្កោលទោសចំពោះអំពើហិង្សានេះបានកើតឡើងយ៉ាងខ្លាំង ហើយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានបើកកិច្ចពិភាក្សាជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីធ្វើការឆ្លើយតបជាអន្តរជាតិ ។

ចំណែកអ្នកនាំពាក្យលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “យើងសូមអំពាវនាវម្តងទៀតដល់យោធាភូមាឲ្យបញ្ឈប់អំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី ។ យើងនឹងធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្តដើម្បីជំរុញយោធាភូមាឲ្យផ្លាស់ប្ដូរសកម្មភាពរបស់ខ្លួនវិញ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ការតវ៉ានៅមីយ៉ាន់ម៉ាកាន់តែផ្ទុះខ្លាំង ក្រោយបាតុករស្លាប់លើកដំបូង

ចុចអាន ៖ ស្រ្តីដែលត្រូវគេបាញ់ក្នុងបាតុកម្មមីយ៉ាន់ម៉ា ទទួលមរណភាពហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម