ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី ដឹងក្រឡាដើរ របស់លោកខាងលិចអស់ហើយ
តាមការចុះផ្សាយរបស់ Politico, ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា រុស្ស៊ីបានជ្រៀតចូលនយោបាយនិងដឹងពីក្រឡាដើររបស់លោកខាងលិចអស់ហើយ ហើយដឹងយ៉ាងច្បាស់ទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី១០ខែមេសា លោក Zelensky និយាយថា “ឥទ្ធិពលរបស់រុស្ស៊ីលើលទ្ធិប្រជាធិបតេយ្យលោកខាងលិច រួមទាំងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក ផងដែរនោះ កំពុងត្រូវបានគេមើលស្រាល។ រុស្ស៊ី បានដាក់មនុស្សជ្រៀតចូលគ្រប់ទីកន្លែងដូចជានៅសហរដ្ឋអាមេរិក ក្នុងបណ្តាប្រទេស EU នៅចក្រភពអង់គ្លេស នៅអាមេរិកឡាទីន និងអាហ្វ្រិកជាដើម។ រុស្ស៊ីបានលុកលុយវិស័យព័ត៌មានរបស់ពិភពលោក ដោយដាក់ឥទ្ធិពលតាមប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេដឹងពីនយោបាយលោកខាងលិចអស់ហើយ ថែមទាំងដឹងយ៉ាងច្បាស់ទៀតផង”។
លើសពីនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏ព្រមានដែរថា លោក Putin នឹងវាយកម្ទេចទីក្រុងហើយសម្លាប់មនុស្សរាប់សែននាក់ទៀត ប្រសិនបើកងទ័ពរបស់ទីក្រុងមូស្គូ អាចយកឈ្នះក្នុងសង្គ្រាមនៅអ៊ុយក្រែនបាន។

ស្របពេលជាមួយគ្នានោះដែរ លោកបានច្រានចោលការអះអាងរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតម្រូវឲ្យអ៊ុយក្រែន កាត់ដីជូនរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម។ លោក Zelensky ប្រកាសថា ការធ្វើបែបនេះ ប្រៀបដូចជាបើកដៃឲ្យលោក ពូទីន បានចិត្តបន្តមហិច្ឆតាវាយប្រហារប្រទេសផ្សេងទៀតអ៊ីចឹង។
ការអត្ថាធិប្បាយរបស់លោក Zelensky កើតឡើងចំពេលកញ្ចប់ជំនួយដ៏សំខាន់ទឹកប្រាក់៦០ពាន់លានដុល្លារ នៅតែជាប់គាំងក្នុងសភាអាមេរិក។

ទោះបីជាមានការប្រឆាំងចំពោះកញ្ចប់ជំនួយនេះក៏ដោយ តែលោក Zelensky បានបង្ហាញជំនឿយ៉ាងមុតមាំថា សំណើនេះនឹងឆ្លងផុតសភា ហើយអ៊ុយក្រែន ពិតជាទទួលបានសព្វាវុធ ដើម្បីយកមកទប់ទល់ជាមួយរុស្ស៊ី។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky៖ បើគ្មានជំនួយអាមេរិក អ៊ុយក្រែននឹងចាញ់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


