ព័ត៌មានអន្ដរជាតិ
ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិ អាមេរិក ចំនួន ២ ដែលលក់អាវុធឲ្យ តៃវ៉ាន់
ប្រទេសចិនបានដាក់ទណ្ឌកម្មហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន ២ មិនឲ្យចូលប្រទេស និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាការឆ្លើយតបទៅនឹងការលក់អាវុធទៅឲ្យតៃវ៉ាន់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមេសានេះ ។

ប្រទេសចិបានចាត់វិធានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន General Atomics Aeronautical Systems ដែលផលិតយន្តហោះគ្មានមនុស្សបើក និងក្រុមហ៊ុនផលិតរថយន្តយោធា General Dynamics Land Systems ដែលជាអង្គភាពរបស់ក្រុមហ៊ុន General Dynamics ។
ប្រទេសចិនបានលើកឡើងថា “ការលក់អាវុធឲ្យតៃវ៉ាន់គឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ខ្លួន និង បំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីរបស់សហរដ្ឋអាមេរិក និងចិន” ។

ក្នុងការដាក់ទណ្ឌកម្មនេះដែរ ចិនបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងពីរនៅក្នុងប្រទេសចិន និងបានហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនមិនជាន់ទឹកដីប្រទេសចិនផងដែរ ខណៈក្រុមហ៊ុនទាំងពីរមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសចិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិអាមេរិក Northrop Grumman និងក្រុមហ៊ុន Lockheed Martin សម្រាប់ការផ្តល់អាវុធដល់តៃវ៉ាន់ ស្របពេលជាមួយគ្នានេះចិនក៏កំពុងធ្វើសមយុទ្ធជាហូរហែជុំវិញកោះនេះដើម្បីដាក់សម្ពាធឲ្យទីក្រុងតៃប៉ិទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីតៃវ៉ាន់ក៏ដោយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


