Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

បានផុស

នៅ

ប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅស្ត្រីជនជាតិវៀតណាមម្នាក់ ដែលបានលក់ផ្លែពុទ្រាទៅឱ្យជនបរទេសម្នាក់ក្នុងតម្លៃថ្លៃរហូតដល់​ ២០​ម៉ឺន​ដុង​ (៨ដុល្លារ) ត្រឹមតែមួយកូនថង់តូចប៉ុណ្ណោះ​ ។

ក្រោយពីវីដេអូឃ្លីបដែលថតដោយបុរសជនបរទេសរូបនោះចែកចាយលើបណ្ដាញសង្គម បានបង្កឱ្យមានការការខឹងសម្បាយ៉ាងខ្លាំងដល់មហាជន រហូតដល់ធ្វើឱ្យគណៈកម្មាធិការប្រជាជន ស្រុក Tay Ho បានដឹកនាំក្រុមជំនាញធ្វើកំណត់ហេតុ និងចេញសេចក្តីសម្រេចដាក់ពិន័យរដ្ឋបាលចំនួន ១៥០,០០០ ដុង (៦ដុល្លារ) លើស្ត្រីរូបនោះ ពីបទលក់ទំនិញតាមដងផ្លូវ ប្រឆាំងនឹងបទប្បញ្ញត្តិ និងដោយគ្មានការប្រកាសតម្លៃ ។

រូបថតដោយ៖ Zing news
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយពីសារព័ត៌មាន Zing news នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ ជាអក្សរកាត់ថា BTL មានស្រុកកំណើតនៅស្រុក Hung Yen ។ ប្រភពបានឱ្យដឹងថា នៅក្នុងជំនួបរវាងស្ត្រី BTL និងគណៈកម្មាធិការប្រជាជន ស្រុក Tay Ho គាត់បានសារភាពថា គាត់បានដឹងកំហុសមួយនេះ ដែលជាការមិនត្រឹមត្រូវក្នុងក្រមសីលធម៌ជាអ្នកលក់ ហើយអាកប្បកិរិយានេះបានបង្កើតរូបភាពមិនអំណោយផលរបស់ទីក្រុងហាណូយសម្រាប់ភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះដែរ BTL បានសន្យាថា​ នឹងមិនប្រព្រឹត្តិសកម្មភាពខុសឆ្គងដូច្នេះម្ដងទៀតឡើយ ៕

រូបថតដោយ៖ Zing news

ប្រែសម្រួលដោយ៖ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​ថ្នាំញៀន​ជាង​២​តោន​បន្លំជាម្សៅពោត ​តម្លៃ​៩០​លាន​ដុល្លារ​ ត្រូវចាប់​នៅថៃ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជារឿងចម្លែក បុរសចិនវ័យ ៦៤ ឆ្នាំ ធ្លាក់ច្រាសដុសធ្មេញចូលក្នុងពោះវៀន អស់រយៈពេល ៥២ ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែលបន្តវាយប្រហារនៅ​ហ្គាហ្សា​ឥតបន្ធូរ​ដៃ សម្លាប់ដោយ​ទាំងអ្នកកំពុងចាំបើកជំនួយ

ព័ត៌មានជាតិ១៩ នាទីutes មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

Sokha Hotels

ព័ត៌មានពេញនិយម