ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ចេញមុខបដិសេធរឿងលួចដឹកអាវុធឲ្យរុស្ស៊ី
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានចេញមុខប្រកាសក្ដែងៗបដិសេធការចោទប្រកាន់ដែលថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងដឹកជញ្ជូនសព្វាវុធឲ្យទៅប្រទេសរុស្ស៊ី ដើម្បីយកធ្វើសង្គ្រាមនៅអ៊ុយក្រែន។ អ្នកស្រី គីម យ៉ូជុង បានហៅការចោទប្រកាន់នេះថាជារឿង “មិនសមទំនង” ទាល់តែសោះ។

តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រទី១៧ ខែឧសភានេះ អ្នកស្រី គីម យ៉ូជុង បានចាត់ទុកការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថាជាការបង្កហេតុនាំឲ្យមានការភាន់ច្រឡំចំពោះមតិសាធារណៈមកលើក្រុងព្យុងយ៉ាង ហើយបានប្រឌិតនូវពាក្យចចាមអារ៉ាមមិនពិតអំពីរឿងលួចដឹកអាវុធទៅឲ្យរុស្ស៊ី។ អ្នកស្រី បន្តថា កូរ៉េខាងជើង គ្មានបំណងនាំចេញសមត្ថភាពបច្ចេកទេសយោធារបស់ខ្លួនឲ្យទៅប្រទេសណាមួយនោះទេ។ នារីខ្លាំងនៅកូរ៉េខាងជើងរូបនេះ បាននិយាយទៀតថា “អ្វីដែលបន្ទាន់បំផុតសម្រាប់ពួកយើង គឺមិនត្រូវផ្សព្វផ្សាយ ឬនាំចេញអ្វីមួយនោះទេ ប៉ុន្តែគឺត្រូវត្រៀមប្រយុទ្ធ និងរារាំងសង្គ្រាមរបស់កងទ័ពយើងឲ្យបានកាន់តែល្អឥតខ្ចោះទាំងគុណភាព និងបរិមាណ”។

គួររំឭកថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននាំគ្នាចោទប្រកាន់កូរ៉េខាងជើងថា បានលួចផ្គត់ផ្គង់អាវុធឲ្យទៅក្រុងមូស្គូ បើទោះជាប្រទេសទាំង២កំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនករណីពីអង្គការសហប្រជាជាតិក៏ដោយ ជាពិសេសនោះគឺទណ្ឌកម្មហាមឃាត់ការដឹកជញ្ជូនសព្វាវុធតែម្ដង។
កូរ៉េខាងត្បូង ធ្លាប់ប៉ាន់ស្មានថា សព្វាវុធដែលរដ្ឋាភិបាលលោក គីម ជុងអ៊ុន ផ្ដល់ឲ្យក្រុងមូស្គូ មានចំនួនប្រហែល ៧ពាន់កុងតឺន័រឯណោះ ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មកម៉្លេះ។ ដោយឡែក អាមេរិកវិញ បានប្រាប់ថា ការផ្ដល់ជំនួយឲ្យរុស្ស៊ីនេះ គឺកូរ៉េខាងជើងមានបំណងចង់បានការតបស្នងមកវិញនូវបច្ចេកវិទ្យា និងឧបករណ៍យោធាមួយចំនួនពីរុស្ស៊ី សម្រាប់ពង្រឹងវិស័យការពារជាតិរបស់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


